កីឡា

Lewandowski អាចមានលទ្ធភាពបន្ត នៅ Barca ច្រើនខណៈដែលមានក្លឹបមួយប៉ុណ្ណោះ ដែលច្បាស់លាស់ចង់បានកុងត្រារបស់គាត់

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាអនាគតរបស់កីឡាករ ខ្សែប្រយុទ្ធ Lewandowski ហាក់ដូចជាមិនទាន់មានភាព ច្បាស់លាស់នៅឡើយខណៈ ដែលបច្ចុប្បន្នមានក្លឹបថ្មីតែមួយប៉ុណ្ណោះ ដែលបង្ហាញអំពីភាពច្បាស់លាស់ចង់ធ្វើការជាមួយគ្នា។

ក្នុងពេលជាមួយគ្នាគេមើល ឃើញលទ្ធភាពនៃការបន្តរស់នៅជាមួយនឹង Barcelona ក៏នៅតែមានខ្ពស់នៅឡើយ ដែរដោយក្នុងនោះភ្នាក់ងាររបស់កីឡាករគឺលោក Pini Zahavi ក៏កំពុងពិភាក្សាជាមួយនឹងប្រធានក្លឹបលោក Joan Laporta ផងដែរ។

យ៉ាងណាក្តីគេជឿជាក់ថា Lewandowski ត្រូវតែទទួលយកការកាត់បន្ថយប្រាក់កម្រៃ ប្រចាំសប្តាហ៍និងអត្ថប្រយោជន៍ មួយចំនួនទៀតប្រសិនបើគាត់ចង់បន្តលេងនៅ Camp Nou ។

ក្នុងនោះគេដឹងដែរថាក្លឹបនៅអាមេរិក Chicago FC គឺជាក្លឹបតែមួយគត់ ដែលមានបំណងចង់ បានកុងត្រារបស់កីឡាករ ៣៧ឆ្នាំរូបនេះខ្លាំងជាងគេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top