ព្រឹត្តិការណ៍

សមាជិកសភាអាមេរិក នឹងបង្ហាញសេចក្តីព្រាងច្បាប់ ហាមមិនឲ្យវិនិយោគ ក្នុងក្រុមហ៊ុនទាក់ទងយោធាចិន

បរទេស៖ សមាជិករដ្ឋសភា មកពីបក្សសាធារណរដ្ឋមួយក្រុម តាមសេចក្តីរាយការណ៍ គ្រោងនឹងបង្ហាញ សេចក្តីព្រាងច្បាប់នៅសប្ដាហ៍នេះ ដើម្បីរក្សាជនជាតិអាមេរិក មិនឲ្យវិនិយោគក្នុងក្រុមហ៊ុន ការពារជាតិបរទេស ដែលមានចំណងទាក់ទង ជាមួយនឹងយោធារបស់ប្រទេសចិន។

សមាជិករដ្ឋសភាអាមេរិក លោក Mike Gallagher លោក Jim Banks និងលោក Doug LaMalfa គ្រោង នឹងចេញសេចក្តីព្រាងច្បាប់ ដែលនឹងតម្រូវឲ្យ រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Steve Mnuchin ប្រគល់របាយការណ៍មួយទៅឲ្យសភា ដោយរាយឈ្មោះក្រុមហ៊ុន ការពារជាតិបរទេស ដែលមានកុងត្រា ចំណងទាក់ទង ឬក៏មានការគាំទ្រ ពីយោធារបស់ប្រទេសចិន។

ក្រោយ៦ខែ បន្ទាប់ពីរបាយការណ៍ ត្រូវបានចេញនោះ ក្រុមហ៊ុននិងពលរដ្ឋអាមេរិក នឹងត្រូវតម្រូវឲ្យដកខ្លួន ចេញពីក្រុមហ៊ុនទាំងអស់នោះ ហើយនឹងត្រូវបាន ហាមឃាត់មិនឲ្យធ្វើវិនិយោគថ្មី នៅក្នុងក្រុមហ៊ុនទាំងនោះឡើយ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top