Event

ណាហ្គាវើលដ៍ទទួលស្វាគមន៍ ឆ្នាំឆ្លូវនាំលាភសំណាង ជាមួយការ ផ្តល់ជូនដ៏អស្ចារ្យ

ភ្នំពេញ៖ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ណាហ្គាវើលដ៍នឹងស្វាគមន៍ អតិថិជនទាំងអស់ ក្នុងឱកាសឆ្នាំថ្មីឆ្នាំឆ្លូវនាំលាភសំណាង ជាមួយនឹងការផ្តល់ជូន ដ៏សម្បូរបែបដូចជាម្ហូបចិន សុភមង្គលនំចិននាំលាភការ តុបតែងរចនាដ៏ស្រស់ស្អាត និងការសម្តែងសិល្បៈដ៏អស្ចារ្យ ពីឥឡូវនេះរហូតដល់ថ្ងៃទី២៨ខែកុម្ភៈ។

អតិថិជនទាំងអស់នឹងទទួលបាន តុក្កតារូបកូនគោដ៏ស្រស់ស្អាតឥតគិតថ្លៃ នៅពេលចំណាយ៨៨ដុល្លារឬច្រើនជាងនេះនៅក្នុងវិក្កយបត្រមួយ នៅភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ (រហូតអស់ពីស្តុក)។សម្រាប់សមាជិកណាហ្គាវើលដ៍រីវ៉ត នឹងទទួលបានតុក្កតាដ៏ស្រស់ស្អាត ដោយត្រូវសន្សំនិងប្តូរ២៨ពិន្ទុ ក្នុងថ្ងៃតែមួយឬដោយប្តូរ៩៨ពិន្ទុ។ ជម្រើសមួយទៀតអតិថិជន អាចជាវនៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ណាហ្គាវើលដ៍ទី១តម្លៃត្រឹមតែ១២ដុល្លារ ចំនួនមានកំណត់

ពិធីបុណ្យចូលឆ្នាំចិន គឺជាពេលវេលាជួបជុំគ្រួសារញាតិមិត្ត និងមិត្តភ័ក្តិដ៏សប្បាយរីករាយ។ លោកអ្នកអាចប្រារព្ធឱកាសដ៏ពិសេសនេះ និងស្រស់ស្រូបម្ហូបអាហារ ដ៏ឈ្ងុយឆ្ងាញ់បំផុត នៅភោជនីយដ្ឋានចិន Hall of Golden Chimes (ជាន់ទី៥ណាហ្គាវើលដ៍ទី២និង Fortune Palace (ជាន់ទី១ណាហ្គាវើលដ៍ទី១)។ម្ហូបដ៏ពិសេសមួយ ក្នុងចំណោមម្ហូបជាច្រើនមុខ នៅណាហ្គាវើលដ៍ក្នុងឱកាស បុណ្យចូលឆ្នាំចិន គឺម្ហូបអ៊ីសាងដែលពេញនិយម នៅក្នុងទ្វីបអាស៊ីភាគគ្នេយ៍ ដែលលោកអ្នកអាចជ្រើសរើស គ្រឿងផ្សំស្រស់ៗល្អបំផុត ដូចជាត្រីសាលម៉ុនណ័រវ៉េ សាច់មាន់ចំណិតគ្រឿងសមុទ្រស្រស់ ប៉ាវហ៊ឺអាហ្វ្រិកខាងត្បូង និងបង្កងអូស្ត្រាលី។ល។  

អតិថិជនក៏អាចពិសាម្ហូបអ៊ីសាង ក្នុងពេលអាហារឈុតពិសេស នៅភោជនីយដ្ឋានទាំងពីរផងដែរ សម្រាប់គ្នា៤៨ឬ១០នាក់។ ម្ហូបសុភមង្គលទាំងអស់ ត្រូវបានច្នៃយ៉ាងផ្ចិតផ្ចង់បំផុត ដោយមេចុងភៅដ៏ចំណានប្រចាំណាហ្គាវើលដ៍រួមមានជើងជ្រូកខ ជាមួយសារាយសមុទ្រខ្មៅត្រីតុកកែ ចំហុយសាច់មាន់បំពង ស្រួយអយស្ទ័រក្រៀមខមីអាយុវែង បាយឆាជាមួយគ្រឿងសមុទ្រ និងនំនៀនកៅនាំលាភតម្លៃចាប់ពី $២៣៨សម្រាប់៤នាក់ រហូតដល់ $៦៨៨ សម្រាប់១០នាក់ ដែលអតិថិជនអាចរីករាយ ក្នុងពេលថ្ងៃត្រង់ឬពេលល្ងាចរៀងរាល់ថ្ងៃ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ។សូមណែនាំឲ្យកក់ទុកមុន ឥឡូវនេះតាមរយៈ +៨៥៥១៥៤០២៣៤៥ឬ dining@nagaworld.com 

សម្រាប់អ្នកដែលចូលចិត្តម្ហូប “ឆ្នាំងមហាសម្បត្តិ” ដែលមានគ្រឿងសមុទ្រនិងសាច់សម្រាប់គ្នា ៦ឬ១០នាក់អាចអញ្ជើញ ទៅភោជនីយដ្ឋានចិនHall of Golden Chimes ជាមួយនឹងជម្រើសពិសេសដូចជាបង្កងអាមេរិកស្រស់ខក្នុងទឹកស៊ុប។ ម្ហូបចិននាំលាភជាច្រើនទៀត មានបម្រើជូនផងដែរ នៅភោជនីយដ្ឋាន Fortune Palace (ជាន់ទី១ណាហ្គាវើលដ៍ទី១) Chopstick (ជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១) Golden Bowl (ជាន់ទី១ណាហ្គាវើលដ៍ទី២និង Food Pavilion (ជាន់ក្រោមដីណាហ្គាវើលដ៍ទី២)  ចែករម្លែកភាពរីករាយនិងបង្កើនភាពផ្អែមល្ហែម ជាមួយមនុស្សជាទីស្រឡាញ់ មិត្តរួមការងារនិងអតិថិជនដោយជាវបង្អែម និងនំនាំលាភណាហ្គាវើលដ៍ នៅក្នុងប្រអប់ដ៏ស្រស់ស្អាត ដែលមាននំរសជាតិផ្លែម្នាស់នំស្រួយ៥រសជាតិ និងស្ករគ្រាប់នាំសំណាង តម្លៃ២២ដុល្លារប៉ុណ្ណោះ។

ចំណែកនំដែលមានលើកដំបូង សម្រាប់ឆ្នាំថ្មី២០២១ របស់ណាហ្គាវើលដ៍ មានដូចជានំបន្ទះសូកូឡានំខេករសជាតិផ្លែភីចនិងនំស្ករគ្រាប់សូកូឡា រូបកូនគោតម្លៃចាប់ពី៤,៥០ដុល្លារ ក្នុងមួយដុំ។ ណាហ្គាវើលដ៍ក៏មាននំប្រពៃណីបែបចិនផងដែរ ដូចជានំរូបត្រីនាំលាភ និងនំស្រួយរសជាតិពោត ដែលមានដាក់លក់ពីម៉ោង១០ព្រឹក ដល់១០យប់រៀងរាល់ថ្ងៃ នៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១និងភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាវើលដ៍ទី២។

ប្រសិនបើអតិថិជន មានបំណងចង់ទស្សនា ការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យ លោកអ្នកអាចអញ្ជើញទៅកម្សាន្តនៅណាហ្គាវើលដ៍។ មិនតែប៉ុណ្ណោះក៏មានការសម្តែង របស់លោកតាចិនម៉ាស់ស្កត់រូបកូនគោ និងការកម្សាន្តជាច្រើនទៀតផងដែរ ហើយអតិថិជនទាំងអស់ អាចផ្តិតយករូបភាពដ៏ស្រស់ស្អាតជាច្រើន ដើម្បីបង្ហោះនៅលើគណនី Instagram ផ្ទាល់ខ្លួន។មួយទៀត សូមកុំខកខានទស្សនា ការសម្តែងសិល្បៈអបអរបុណ្យចូលឆ្នាំចិន ដែលចូលរួមសម្តែង ដោយអ្នកសិល្បៈមកពីជុំវិញពិភពលោក ម៉ោង៦ល្ងាចរៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១។

អតិថិជនអាចតាមដានទំព័រហ្វេសប៊ុកនិងទំព័រ Instagram របស់ណាហ្គាវើលដ៍ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីកម្មវិធីប្រូម៉ូសិនអាហារនិងកម្មវិធីកម្សាន្តផ្សេងៗនិងចូលរួមការប្រកួតប្រជែងដើម្បីឈ្នះរង្វាន់ដ៏អស្ចារ្យ។  សូមកត់ចំណាំថាវិធានការបង្ការជំងឺរាតត្បាតត្រូវបានអនុវត្តយ៉ាងហ្មត់ចត់បំផុតដើម្បីរក្សាសុវត្ថិភាពដោយតម្រូវឲ្យគ្រប់គ្នាពាក់ម៉ាស់រក្សាគម្លាតសង្គមនិងផ្តល់ជែលលាងដៃគ្រប់កន្លែងប្រតិបត្តិការនៅក្នុងអគារណាហ្គាវើលដ៍។ដូច្នេះសូមចូលរួមអបអរពិធីបុណ្យចូលឆ្នាំចិននិងទទួលពរជ័យនិងសិរីសួស្តីគ្រប់ៗគ្នា។សួស្តីឆ្នាំថ្មី!

Most Popular

To Top