Event

អ្នកជំនួញខ្លាំង ត្រូវចាប់ឱកាសនេះឲ្យបាន! មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាលម៉ល ប្រកាសជាផ្លួវការ ឲ្យដៃគូរពាណិជ្ជកម្ម និងអាជីវករ ដាក់ពាក្យ កក់ជួលទីតាំង ពង្រីកអាជីវកម្មរបស់ខ្លួន ពីពេលនេះតទៅ!

ភ្នំពេញ ថ្ងៃទី ៥ ខែកុម្ភះ ឆ្នាំ ២០២១៖ ក្រុមហ៊ុន ជីប ម៉ុង រីថែល បានប្រកាសជាផ្លូវការ បើកឱកាសអោយ​ ដៃគូរពាណិជ្ជកម្ម ម្ចាស់ម៉ាកផលិតផលល្បីៗ ភោជនីយដ្ឋាន ភេសជ្ជះ សំភារៈប្រើប្រាស់ និងសេវាកម្មកម្សាន្តទាំងក្នុង និង ក្រៅស្រុក ចាប់ផ្តើមដាក់ពាក្យ​ ជួលយកទីតាំងក្នុងផ្សារទំនើប ខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល អោយបានមុនផ្សារទំនើបដ៏ធំនេះ បើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២២ ខាងមុខនេះ ខណៈពេលដែលផ្សារទំនើប ជីប ម៉ុង សែនសុខនឹងសម្ពោធ ជាផ្លូវការនៅខែ មិថុនា ក្នុងឆ្នាំ ២០២១នេះ។

លោក អាណុល ឌុយហ្វ្រេស្នេ (Arnaud Dufresne) អគ្គនាយក ក្រុមហ៊ុនជីប ម៉ុង រីថែល មានប្រសាសន៍ ក្នុងពិធីនេះថា “ទីតាំងផ្សារទំនើប ២៧១ មេហ្គាម៉ល មានសក្តានុពលខ្លាំង សម្រាប់ពង្រីកអាជីវកម្មបែបទំនើប ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ប្រមាណជិត ៣លាននាក់ ក៏ដូចជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ ជុំវិញទីតាំងមួយនេះផងដែរ ខណៈពេលដែលជីវភាព របស់ពលរដ្ឋក្នុងតំបន់ កាន់តែប្រសើរឡើងជាប្រចាំ ។

លោកបន្តទៀតថា បើពិនិត្យមើលទៅ លើភូមិសាស្រ្ត និង គម្រោងអភិវឌ្ឍន៍ របស់សាលារាជធានីភ្នំពេញ និង ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានផ្សេងៗ ដែលរាប់បញ្ចូលទាំង ជីប ម៉ុងលែន ក្នុងតំបន់ផ្លូវ ៦០ម៉ែត្រ និង ជុំវិញតំបន់នេះ ទីតាំងមជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នឹងស្ថិតនៅកណ្តាល នៃទីប្រជុំជនតែម្តង និងមានចរាចរធ្វើដំណើរឆ្លងកាត់ យ៉ាងខ្វាត់ខ្វែង ដោយប្រជាពលរដ្ឋដែលរស់នៅ ក្នុងតំបន់ជុំវិញទីនោះ តាមច្រកសំខាន់ៗ ៣ គឺផ្លូវ ២៧១ ផ្លូវ ៦០ម៉ែត្រ និង ផ្លូវ ៣៧១។

លោកក៏បានបង្ហាញ នូវជំនឿជាក់យ៉ាងខ្លាំងថា “មជ្ឈមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល នេះនឹងទទួលបាន អតិថិជនច្រើន​ ដោយស្វ័យប្រវត្តិ ដោយសារ អំណោយផលស្រាប់ ពីចំនួនប្រជាជន ដ៏លើសលប់ នៅជុំវិញតំបន់នេះ បូករួមជាមួយ យុទ្ធសាស្រ្តទីផ្សារឆ្លាតវៃ ការជ្រើសរើសនិងរៀបចំ ទីតាំងដៃគូរពាណិជ្ចកម្មដ៏ត្រឹមត្រូវ និង កិច្ចសហការគ្នាដ៏រឹងមាំ រវាងផ្សារទំនើប ជីបម៉ុង ម៉ល ជាមួយ ជីប ម៉ុង លែន ក៏ដូចជាពាណិជ្ជកម្ម ដទៃទៀតចំនួន ១៤ទៀត ក្នុងម្ព័នជីប ម៉ុងគ្រុប។”

លោកបន្ថែមទៀតថា ជាមួយបទពិសោធន៍ ជោគជ័យដ៏សម្បើមរបស់ ជីប ម៉ុង គ្រុប កន្លងមក យើងជឿជាក់ថា ក្រុមហ៊ុន ជីប ម៉ុងរីថែល នឹងក្លាយជាក្រុមហ៊ុននាំមុខគេ នៅក្នុងវិស័យរីថែល នាពេលអនាគតដ៏ខ្លីឆាប់ៗខាងមុខនេះ៕

Most Popular

To Top