Event

ពិពរណ៍ ​និង​លក់​សៀវ​ភៅ​ ដ៏​ធំ​បំផុត​ ក្នុង​ពិភព​លោក​ ចាប់​ផ្តើម​ការ​លក់​​ តាម​ប្រព័ន្ធ​អន​ឡាញ ​នៅ​កម្ពុជា​ នៅ​ថ្ងៃនេះ​ហើយ

Big Bad Wolf ចាប់ផ្តើមដំណើរការ លក់របស់ខ្លួនហើយ ជាមួយនឹងការបញ្ចុះតម្លៃរហូតទៅដល់៩០% លើសៀវភៅជាង២០លានក្បាល​​​ ​។ ហើយការ​​លក់នេះ នឹងបញ្ចប់នៅថ្ងៃទី០៣ ខែមីនាឆ្នាំ២០២១ខាងមុខនេះ

ភ្នំពេញថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១៖ ពិព័រ​ណ​និង​លក់​សៀវ​ភៅ​ដ៏​ជោគ​ជ័យ​ Big Bad Wolf Books ដែល​បាន​​ដំណើរ​​ការ​​​លក់​សៀវភៅ​​ តាម​ប្រព័ន្ធ​អន​ឡាញ​ តាម​គេហទំព័រ​ផ្លូវ​ការ​របស់​ខ្លួន bigbadwolfbooks.com/kh ​ បាន​នឹង​កំពុង​ទាក់​ទាញ​ ប្រិយ​មិត្ត​អ្នក​អាន អ្នក​គាំទ្រ​និង​អតិថិជន​​របស់​ខ្លួន ក្នុង​ប្រទេស​កម្ពុជា​​ ជាមួយ​នឹង​សៀវភៅ​​ ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​​។

នេះ​ជា​លើក​ទី២​​ហើយ​សម្រាប់ Big Bad Wolf ​ក្នុង​ការ​ត្រលប់​មក​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ ទៅ​លើ​​ការ​តាំង​ពិព័រ​​ណ៍​ និង​លក់​កាល​ពី​ឆ្នាំ​២០២០​ ក្នុង​ទី​ក្រុង​ភ្នំពេញ​ ជាមួយ​នឹង​បេសកកម្ម​ ក្នុង​ការ​បន្ត​ពង្រឹង​វប្ប​ធម៌​នៃ​ការ​អាន ​ក្នុង​​ប្រទេស​កម្ពុជា​ និង​ផ្តល់​ជូន​សៀវ​ភៅ​ភាសា​អង់គ្លេស​ ក្នុង​តម្លៃ​សមរម្យ ដែល​​អ្នក​រាល់​គ្នា​អាច​ជាវ​បាន។​

ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព​ នៃ​ការ​ជំងឺ​រាត​ត្បាត​ក្នុង​ពេល​បច្ចុប្បន្ន​ ​ Big Bad Wolf Books បាន​ផ្លាស់​ប្តូរ​បទពិសោធន៍ ​នៃ​ការ​ទិញ​សៀវភៅ​ ពី​ការ​ទិញ​នៅ​ទី​កន្លែង​លក់​សៀវភៅ​ ទៅជា​ការ​ទិញ​តាម​ប្រព័ន្ធ​ឌីជីថល​​ ហើយ​​ការ​ដាក់​លក់​សៀវ​ភៅ​ លើ​ប្រព័ន្ធ​អន​ឡាញ​ សម្រាប់​ប្រទេស​កម្ពុជា​ នា​ពេល​​ខាង​មុខ​ គឺជាបោះ​​ជំហាន​បន្ទាប់​ ក្រោយ​ពី​ការ​ដាក់​​លក់​​សៀវ​ភៅ​ លើ​ប្រព័ន្ធ​អន​ឡាញយ៉ាង​ជោគជ័យ​​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី សហព័ន្ធ​អារ៉ាប់​រួម ប្រទេស​សិង្ហបុរី​ និង​ម៉ាឡេស៊ី​​ ដែល​មាន​​អ្នក​​បញ្ជា​កុម៉្មង់​ទិញ​សៀវ​ភៅ ​ជាង​៣​លាន​នាក់​។​

ប្រិយមិត្ត​ដែល​ជា​អ្នក​គាំទ្រ​របស់ Big Bad Wolf Books ​​ អាច​ធ្វើ​ការ​ទិញ​សៀវភៅ​ដែល​ខ្លួន​ពេញ​ចិត្ត​​ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ពី​៥០% ទៅ​៩០%​ នៃ​តម្លៃ​ដើម​ ដែល​មាន​រយៈ​ពេល​ ៨​ថ្ងៃ ហើយ​​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី​០៣ ខែ​មីនា​ ឆ្នាំ​២០២១។ សៀវភៅ​​ដ៏​ច្រើន​ប្រមាណ ២០​លាន​ក្បាល​ ដែល​ផ្តោ​ត​លើ​​ចំណង​ជើង​ជាង​៤ម៉ឺន​ នឹង​ត្រូវ​បាន​ទិញ​តាម​ប្រព័ន្ធ​អន​ឡាញ​​​ បាន​យ៉ាង​ងាយ​ស្រួល​និង​ពី​គ្រប់​ទីកន្លែង​។​

ការ​ដាក់​លក់​សៀវភៅ​ លើ​ប្រព័ន្ធ​អន​ឡាញ​​ឆ្នាំ​២០២១​នេះ គឺជា​ភាព​ជោគ​ជ័យ​ចុង​ក្រោយ​បង្អស់ ​​របស់ Big Bad Wolf ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ​​ក្នុង​រយៈពេល​ ១២​ឆ្នាំកន្លង​​មក​នេះ​។ លោក​ស្រី​ Jaqueline Ng ដែលជា​ស្ថាបនិក​ម្នាក់​របស់ Big Bad Wolf ​បាន​​បញ្ជាក់​នៅ​ក្នុង​សន្និសិទ្ធសារព័ត៌មាន​ តាម​ប្រព័ន្ធ​អន​ឡាញ​​កាល​ពី​​សប្តាហ៍ ​អំពីយុទ្ធសាស្ត្រ​ថ្មី​និង​ការ​ប្តេជ្ញា​ចិត្ត​ របស់​ក្រុម​ហ៊ុន​ទាំង​មូល​ ក្នុង​ការ​​​​​ដាក់​លក់​សៀវភៅ​ ដែល​មាន​តម្លៃ​ដ៏​សមរម្យ​មួយ​ សម្រាប់​អ្នក​រាល់​គ្នា​។​

លោក​ស្រី​បាន​ពន្យល​ថា​៖ «ជា​មួយ​នឹង​ទម្រង់​នៃ​ការ​ដាក់​លក់​ថ្មី​នេះ​ វា​​ជា​ឱកាស​មួយ​ដ៏​ល្អ​​សម្រាប់​ពួក​យើង ​ក្នុង​​​ការ​ផ្សព្វ​ផ្សាយ​វា​ទៅ​កាន់​មិត្ត​អ្នក​អាន ​បាន​កាន់​តែ​ច្រើន​ថែម​ទៀត​ បន្ទាប់​ភាព​ជោគ​ជ័យ ​ដែល​យើង​ទទួល​បាន​កាល​ពី​ឆ្នាំ​មុន​ក្នុង​ទីក្រុង​ភ្នំពេញ​។ ពួក​យើង​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​ មក​ពី​គ្រប់​ទិស​ទីនិង​ជាន់​ថ្នាក់​ មិន​ថា​ចាស់​​​ឬ​ក្មេង អាច​ទទួល​បាន​បទពិសោធន៍​ល្អៗ និង​សប្បាយ​​រីក​រាយ​ពី​ការ​អាន​ ទទួល​បាន​ចំណេះ​ដឹង ដើម្បី​អាន​ ដើម្បី​​រៀន និង​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឯង​»។

ការ​ដាក់​លក់​សៀវ​ភៅ​ លើ​ប្រព័ន្ធ​អន​ឡាញ​ដ៏​ធំបំផុត​ លំដាប់​ពិភព​លោក​ពី Big Bad Wolf ​នេះ​នឹង​នាំ​យក​​សៀវភៅ​ប្រមាណ​២០​លាន​ក្បាល​ ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​ រហូត​ដល់​៩០%​នៃ​​តម្លៃ​ដើម​។ ជាមួយ​នឹង​បទពិសោធន៍​ទិញ​សៀវ​ភៅ​ដែល​មាន​ភាព​ងាយ​ស្រួល​និង​សាមញ្ញនេះ ​អតិថិជន​អាច​​ស្វែង​រក​ចំណង​សៀវភៅ​ ដែល​ថ្មីនិង​​​​ពេញ​និយម​ក្រោម​ពាក្យ​ «​លក់​ដាច់​បំផុត​»​ ហើយ​​​ចូល​ទៅ​កាន់ប្រភេទសៀវភៅ​ ដែល​ពួក​គេ​ចូល​ចិត្តនៅ​លើ​​​គេហ​ទំព័រ​​​ដើម​។​ ពួក​គេ​ក៏​នឹង​ទទួល​បាន​​ការ​ផ្តល់​ជូន​ ១៥%​បន្ថែម​ទៀត ដោយ​គ្រាន់​តែ​ចុះ​ឈ្មោះ​ជា​សមាជិក​។ ក្រោយ​ពី​ចុះ​ឈ្មោះ​រួច​ ពួក​គេ​នឹង​អាច​ស្វែង​រក​សៀវភៅ​ដែល​ពួកគេ​ពេញ​ចិត្ត​នៅ​ក្នុង​ប៊ូតុង​ស្វែង​រក ដោយ​បំពេញ​ឈ្មោះ​អ្នក​និពន្ធ ចំណង​ជើង​សៀវភៅ ឬ​លេខ​កូដ​សៀវ​ភៅ​ ហើយ​ជ្រើស​រើស​វា​ដាក់​ក្នុង​​រទេះ រួច​បង់​លុយ​។ ចំណុច​ពិសេស​នោះ​គឺ ប្រសិន​បើ​ពួក​គេ​ចំណាយ​​ អស់​យ៉ាង​តិច​៦០ដុល្លារ នោះ​ពួក​គេ​នឹង​ទទួល​បាន​ ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​​​។​ បន្ថែម​ពី​នេះ​ទៀត​សម្រាប់​ការ​ជាវ​ ដែល​មាន​តម្លៃ​តិច​ជា​ង​ ៦០​ដុល្លារ ​អតិថិជន​ក៏​នឹង​ទទួល​បាន​​ ការ​ដឹក​ជញ្ជូន​ក្រោម​តម្លៃ​ដ៏​សមរម្យ​​មួយ​។​

ជា​មួយ​​​​ការ​ផ្តល់​ជូន​សៀវ​ភៅ​ជា​ច្រើន​ជម្រើស​ អ្នក​អាន​នឹង​អាច​រីក​រាយ​ជាមួយ​ នឹង​សៀវភៅ​ដែលពួក​គេ​ចូល​ចិត្ត​អាន​ រួម​មាន​​សៀវភៅ​លក់​ដាច់​បំផុត​ ប្រលោម​លោក ប្រឌិត​បែប​វិទ្យាសាស្ត្រ មនោសញ្ចេតនា អក្សរសាស្ត្រ ប្រលោម​លោក​បែប​ក្រាហ្វិក ជំនួញ​ សៀវភៅ​អភិវឌ្ឍន៍ខ្លួន​ឯង​ ស្ថាបត្យ​កម្ម​ ចំអិន​ម្ហូប។ល។ បន្ថែម​ពី​នេះ​ទៅ​ទៀត ធ្នើសៀវភៅ​អន​ឡាញ​នេះ ​ក៏​នឹង​​ធ្វើ​ការ​ទាក់​ទាញ​អ្នក​អាន​វ័យ​ក្មេង ​​​​​ជាមួយ​សៀវ​ភៅ​ចម្រុះ​រួម​មាន​សៀវ​ភៅ​រឿង សៀវភៅ​​​សកម្មភាព​ សៀវភៅ​រូប​ភាព​ក្រាស់​ៗ សៀវ​ភៅ​ផាត់​ពណ៌ សៀវភៅ​បង្កើន​អន្តរកម្មរវាង​កុមារ​​ជា​ដើម ហើយ​ជាមួយ​នឹង​​ការ​បញ្ចុះ​តម្លៃ​ដ៏​ច្រើន ​នឹង​មិន​ធ្វើ​ឲ្យ​អណាព្យាបាល ឬឪពុក​ម្តាយ​ខក​ចិត្ត​នោះ​ទេ​។

ផ្នែក​ផ្តល់​យោបល់​​នៅ​លើ​គេហទំព័រ​​ នឹង​ជួយ​ផ្គូផ្គង​អ្នក​អាន​និង​អ្នក​មិន​ធ្លាប់​អាន ​ជាមួយ​នឹង​សៀវ​ភៅ​​ទៅ​តាម ​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​។

លោក​ Andrew Yap ដែល​ជា​ស្ថាបនិក​ម្នាក់ទៀត​​នៃ Big Bad Wolf Books ​បាន​ឲ្យ​ដឹង​ថា៖ «​ការ​លក់​សៀវភៅ​ នៅ​លើ​ប្រព័ន្ធ​អនឡាញ​នេះ​ ពិត​ជា​ធ្វើ​បាន​ល្អ​ហើយ​លើស​​ពី​​អ្វី ដែល​យើង​បាន​រំពឹង​ទុក​។ នៅ​ចំពោះ​មុខ​ស្ថានភាព​​ ប្រឈម​នា​ពេល​បច្ចុប្បន្ន​ ដែល​​យើង​គ្រប់​គ្នា​កំពុង​ជួប​ប្រទះ​ ពួក​យើង​យល់​ថា​​ការ​លក់​ នៅ​លើ​ប្រព័ន្ធ​អនឡាញ​នេះ​ ពិត​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​បំផុត​​»។​ នាពេល​អនាគត យើង​អាច​រំពឹង​​បាន​ថា ការ​លក់​​សៀវភៅ​ របស់​យើង​ដែល​នឹង​​ធ្វើ​លើ​ប្រព័ន្ធ​អន​ឡាញ​ឬ​​តាម​​​ការ​រៀប​ចំ​ កម្មវិធី​តាំងពិព័រណ៍​​នានា​នឹង​អាច​បំពេញ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បំពេញ​តម្រូវ​ការ​អតិថិជន​ របស់​យើង​បាន​កាន់​តែ​ប្រសើរ​ថែម​ទៀត​ ដែល​ពួក​គេ​អាច​ជ្រើស​រើស​ជម្រើស​ណាមួយ​ ដែល​សម​ស្រប​បំផុត​សម្រាប់​ពួក​គេ​»។​

សម្រាប់​អ្នក​គាំទ្រ​​ការ​លក់​​របស់ Big Bad Wolf លើ​ប្រព័ន្ធ​អនឡាញ​ ក្នុង​​ប្រទេស​កម្ពុជា​​ទាំងអស់​ ពួកគេ​អាច​ធ្វើ​ការ​តាម​ដាន ​ការ​ផ្តល់​ជូន​ពិសេស​នានា​ ដែល​នឹង​ត្រូវ​បាន​ផ្សាយ​ពាណិជ្ជកម្ម​លើ bigbadwolfbooks.com/kh និង​តាម​រយៈ​ការ​ចុះឈ្មោះ​ជា​សមាជិក​​។​

ការ​ផ្តល់​ជូន​ដែល​អតិថិជន​អាច​ប្រើ​បាន​៖

១. ការ​ផ្តល់​ជូន​ពិសេស​សម្រាប់​សមាជិក (លេខកូដ​គូប៉ុង)

ទទួល​បាន១៥%​បន្ថែម​ទៅ​លើ​សៀវភៅ​ដែល​ត្រូវ​បាន​ជ្រើ​ស​រើស​រួច​

២.​​ Magical Deals

ចំណាយ​ត្រឹម​តែ​សៀវភៅ​ ២​ក្បាល​ ទទួល​បាន​សៀវភៅ​៣​ក្បាល​ 

៣. White Star Kids – Classic Fairy Tales

ចំណាយ​ត្រឹម​តែ​សៀវ​ភៅ​១​ក្បាល​ ដោយ​ទទួលបាន​សៀវភៅ​២​ក្បាល (ក្នុង​តម្លៃ​ USD3.40 ក្នុង​មួយ​ក្បាល​)

៤. Scholastic Interesting Facts

ចំណាយ​ត្រឹម​តែ​សៀវភៅ​២​ក្បាល ទទួល​បាន​សៀវភៅ​៣​ក្បាល​ (ក្នុង​តម្លៃ​ USD3.40 ក្នុង​មួយ​ក្បាល​)

៥. ការ​ផ្តល់​ជូន​ដ៏ពិសេស​ទៅ​លើ​សៀវភៅ​ Harry Potter ​ ត្រឹម​តែ USD 8.40 តែ​ប៉ុណ្ណោះ​

៦. ការ​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ​

ចំណាយ​យ៉ាង​ហោច​ណាស់​ USD60 ដើម្បី​ទទួល​​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ​

បណ្តាញ​សង្គម​ Big Bad Wolf ៖

Facebook: facebook.com/bbwbookskh 

Instagram: instagram.com/bbwbookskh 

Official Hashtag: #BBWPhnomPenh2021

Most Popular

To Top