សូមចូលរួមអបអរសាទរ គូស្វាមីភរិយាថ្មី ចំនួន១០០គូ មកពីខេត្តក្រចេះ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តព្រះវិហារ ខេត្តស្វាយរៀង និងខេត្តជាច្រើនផ្សេងទៀត ដែលមានសំណាងឈ្នះទឹកប្រាក់សុទ្ធ ចំនួន១០លានរៀល និង២០លានរៀល ពីការចាប់រង្វាន់របស់ស្រាបៀរ កម្ពុជា ដែលបានធ្វើឡើង កាលពីថ្ងៃសៅរ៍ ទី៣០ ខែមេសា ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស។

បញ្ជីឈ្មោះគូស្វាមីភរិយា ខាងក្រោមនេះ គឺជាឈ្មោះអ្នកមានសំណាង ពីការជាវកញ្ចប់កម្មវិធីអាពាហ៍ពិពាហ៍ ទាន់សម័យរបស់ ស្រាបៀរ កម្ពុជា ចាប់ពី២៥កេសឡើងទៅ ដើម្បីយកទៅទទួលភ្ញៀវក្នុងថ្ងៃមង្គលការ នាពេលកន្លងមក។
គូស្វាមីភរិយាដែលមានឈ្មោះខាងក្រោម សូមធ្វើការត្រៀមឯកសារសំខាន់ៗដូចជា លិខិតអាពាហ៍ពិពាហ៍ លិខិតអញ្ជើញភ្ញៀវ កន្ទុយសន្លឹកឆ្នោត រូបថតកូនកំលោះ កូនក្រមុំ អត្តសញ្ញាណប័ណ្ណទាំងពីរនាក់ ដើម្បីធ្វើការផ្ទៀងផ្ទាត់ បើករង្វាន់ជាមួយក្រុមហ៊ុន។

ក្រុមហ៊ុននឹងធ្វើការទំនាក់ទំនង ទៅកាន់អ្នកឈ្នះរង្វាន់ទាំងអស់ ជាបន្តបន្ទាប់ ដើម្បីផ្តល់ព័ត៌មានលម្អិត អំពីការបើករង្វាន់។
គួរបញ្ជាក់ថា សម្រាប់គូស្នេហ៍ដែលមានគម្រោង រៀបអាពាហ៍ពិពាហ៍ សូមកុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជាដើម្បីមានឱកាសក្លាយជា ម្ចាស់រង្វាន់ប្រាក់លាន និងធ្វើឲ្យថ្ងៃពិសេសនេះ កាន់តែទាន់សម័យថែមទៀតផង ព្រោះការចាប់រង្វាន់នឹងមានរហូតដល់ដំណាច់ឆ្នាំ២០២២។
ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា https://www.facebook.com/cambodiabeer/?ref=page_internal ។
ពិសាដោយការទទួលខុសត្រូវ។









