Event

សំណាងនោះសំណាង! ឈ្នះរង្វាន់ពីរផ្ទួនៗគ្នា ក្នុងពេលតែមួយពី CAMBODIA BEER

ភ្នំពេញ៖ សំណាងផ្ទួនៗហៀរ ចូលអ្នកខេត្តកណ្តាល! បងប្រុស ពៅ បារាំង ជាអតិថិជនសំណាងជាងគេ ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ក្រោមក្រវិលកំប៉ុង CAMBODIA BEER បានមកយករង្វាន់ នៅការប្រគំតន្ត្រីទេសចរណ៍ The Voice x Cambodia Beer Tour Concert កាលពីសប្តាហ៍មុន នៅខេត្តកពង់ឆ្នាំង ហើយទិញផលិតលផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជី សស្រាប់តែឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីមួយទៀត ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង ក្នុងការប្រគំតន្ត្រី។

ក្រៅពីបងប្រុស ពៅ បារាំង ខ្មែរ ប៊ែវើរីជីស ក៏ចូលរួមអបអរសាទរ ដល់បងប្រុស បងប្រុស ង៉ែត អូន រស់នៅខេត្តបន្ទាយមានជ័យ ដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីការចាប់សន្លឹកឆ្នោតដូចគ្នា។

ដើម្បីឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី បងប្អូនគ្រាន់តែទិញ ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលមានដូចជា CAMBODIA BEER ភេសជ្ជៈប៉ូវកម្លាំងវើក ភេសជ្ជៈ ICY COOL រសជាតិម៉ុងតុល ទឹកក្រូចអាយស៍ IZE ភេសជ្ជៈ EXPREZ រសជាតិស្រ្តប៊ែរី និងទឹកពិសាកម្ពុជា ដែលមានលក់តាមស្តង់ នៅទីធ្លាប្រគំតន្រ្តី បងប្អូននឹងទទួលបានសន្លឹកឆ្នោត ក្នុងការផ្សងយករង្វាន់ម៉ូតូភ្លាមៗ ក្នុងលក្ខខណ្ឌបងប្អូនត្រូវតែនៅ ពេលដែលពិធីករ ហៅឈ្មោះនិងលេខសន្លឹកឆ្នោត។

អ្នកដែលមកទទួលរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ពី CAMBODIA BEER ក្នុងការប្រគំតន្ត្រីមានចំនួន ៣រូប រួមទាំងបងប្រុស ពៅ បារាំង និង២រូបទៀតគឺ បងប្រុស វ៉ន ហ៊ីម និងបងប្រុស ហេង សុខា ហើយអ្នកដែលមកទទួលរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី មាន១រូប គឺបងប្រុស អ៊ិន សុខុម។

ឆាកដ៏ធំរបស់ The Voice x Cambodia Beer Tour Concert និងខិតរំកិលទៅទីតាំង បន្ទាយ អា ៣ អ្នកលឿង ខេត្តព្រៃវែង ចុងសប្តាហ៍ថ្ងៃទី២៧ និង២៨ នេះហើយ។ តោះ! មករាំលេងសប្បាយ​ នៅ​ការប្រគំតន្រ្តីទាំងអស់គ្នា និងទទួលបានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ចំនួន ២គ្រឿង និងរង្វាន់ជាច្រើនទៀត។

CAMBODIA BEER រូបរាងប្រណិត រសជាតិឆ្ញាញ់អស្ចារ្យ!
Live ផ្ទាល់ក្នុងហ៊្វេសប៊ុកផេកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
ពិសាដោយការទទួលខុសត្រូវ

Most Popular

To Top