Event

អ្នកជិតខាងនាំលាភធំ ២ម៉ឺនដុល្លារ ចូលផ្ទះ

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ ពិតជាសំណាងមែន! អតិថិជន CAMBODIA BEER នៅខេត្តកំពង់ធំឈ្នះរង្វាន់ធំ ២ម៉ឺនដុល្លារ មួយរំពេចភ្នែកខណៈពេលដែលស្រែកហៅ អ្នកជិតខាងមកពិសា CAMBODIA BEER ជាមួយក្រោយពេលសម្រាកពីការងារ។

បងប្រុសចិត្តល្អរាប់ញាតិម្នាក់នោះ មានឈ្មោះថា ញៀន លាងផេង រស់នៅខេត្តកំពង់ធំ ប្រកបរបរធ្វើសំណង់ បានប្រាប់ឲ្យដឹងថា គាត់បានទិញ CAMBODIA BEER ចំនួន ៤កំប៉ុង មកពិសាបាយល្ងាច ជាមួយបងប្អូនក្រោយពេលបញ្ចប់ការងារ ហើយឃើញអ្នកភូមិដើរកាត់ ក៏ហុចឲ្យមួយកំប៉ុង មិននឹកស្មានថាក្រោមក្រវិលកំប៉ុងមួយនោះ មានលេខ ៥ខ្ទង់ ដែលជាលុយសុទ្ធ ២ម៉ឺនដុល្លារ នោះទេ។

បងប្រុស លាងផេង បានប្រាប់បន្តទៀតថា គាត់នឹងយកលុយ ២ម៉ឺនដុល្លារនេះ ទៅសងលុយដែលគាត់ជំពាក់គេ និងទុកខ្លះឲ្យប្រពន្ធពង្រីក របរលក់ផ្លែឈើនៅផ្ទះ ហើយបងប្រុស ក៏មិនភ្លេចជូនប្រាក់សាគុណ ដល់ញាតិជិតខាង ដែលនាំសំណាងឲ្យបងប្រុសដែរ។

ក្រុមការងារ CAMBODIA BEER ក៏បន្តដំណើរទៅជួបអតិថិជន សំណាងមួយរូបទៀត នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដែលបងស្រីមានឈ្មោះថា ឈន់ ហ៊ត់ បានត្រូវរង្វាន់ ២ម៉ឺនដុល្លារ។

អតិថិជនសំណាងរបស់ CAMBODIA BEER បានក្រុមការងារអញ្ជើញជិះ Helicopter របស់ក្រុមហ៊ុន ជីប ម៉ុង មើលទេសភាពខេត្តរបស់ពួកគាត់ ដែលធ្វើឲ្យការប្រគល់រង្វាន់លុយសុទ្ធ ២ម៉ឹនដុល្លារ ជាទិដ្ឋភាពបំភ្លេចមិនបាន និងមានន័យបំផុត។

រហូតមកដល់ពេលនេះ CAMBODIA BEER បានរកឃើញអតិថិជន កំពូលសំណាង ៥៧នាក់ ហើយដែលបានឈ្នះរង្វាន់ធំ ២ម៉ឺនដុល្លារ គិតជាទឹកប្រាក់សរុប ១១៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ តោះចាំមើល តើអ្នកណាជាអតិថិជនសំណាងបន្ទាប់?
ពិសាដោយការទទួលខុសត្រូវ

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

Most Popular

To Top