Event

រង្វាន់ច្រើនសន្ធឹកសន្ធាប់ ជូនដល់បងប្អូនខេត្តកំពង់ស្ពឺ ពីភេសជ្ជៈប៉ូវកម្លាំង វើក នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ

ភ្នំពេញ៖ ឱកាសដ៏កម្រនឹងទៅរកបងប្អូន នៅខេត្តកំពង់ស្ពឺឆាប់ៗនេះ! ភេសជ្ជៈប៉ូវកម្លាំង វើក បន្តការឧបត្ថម្ភដល់ក្រុមបាល់ទាត់ ផ្ការីកគ្រប់រដូវ របស់នាយពាក់មី ដើម្បីមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា ទៅខេត្តកំពង់ស្ពឺ នៅថ្ងៃទី៥ខែសីហា ខាងមុខនេះ ហើយកាន់តែអស្ចារ្យ សម្រាប់អ្នកដែលចូលរួមទស្សនាការប្រកួត នឹងមានឱកាសឈ្នះការជិះ Helicopter របស់ភេសជ្ជៈប៉ូវកម្លាំង វើក និងរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ១គ្រឿង។ 

លក្ខខណ្ឌងាយៗដើម្បីឈ្នះរង្វាន់ជិះ Helicopter ចំនួន ៥រង្វាន់ និងរង្វាន់ម៉ូតូHonda Dream ស៊េរីថ្មី ១គ្រឿង ទស្សនិកជនគ្រាន់តែទិញភេសជ្ជៈប៉ូវកម្លាំង វើក នឹងទទួលបានឆ្នោតផ្សងសំណាង មកបំពេញព័ត៌មានរបស់ខ្លួន ឲ្យបានត្រឹមត្រូវ ហើយយកសន្លឹកឆ្នោតនោះទៅដាក់ក្នុងធុងរបស់ក្រុមទាត់បាល់ ដែលបងប្អូនគិតថានឹងឈ្នះការប្រកួត។ ក្រុមការងារភេសជ្ជៈប៉ូវកម្លាំង វើក នឹងចាប់យកសន្លឹកឆ្នោតទាំង ៦រង្វាន់ ចេញពីធុងរបស់ក្រុមដែលបានឈ្នះការប្រកួតនោះ។ 

បន្ថែមពីលើនេះ គួរបញ្ជាក់ផងដែរថា ការឧបត្ថម្ភរបស់ភេសជ្ជៈប៉ូវកម្លាំង វើក មួយនេះគឺដើម្បីបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងលើការជួយដល់សប្បុរសធ៌ម នៅប្រទេសកម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក បានចេញទាំង Helicopter និង​ ឡានទំនើប Rolls-Royce ២គ្រឿង ដឹកកីឡាករបាល់ទាត់ស្ម័គ្រចិត្តទៅទីធ្លាប្រកួតនៅខេត្តកំពង់ស្ពឺ។ 

វើក បង្កើនថាមពលឥតឈប់ឈរ!

Most Popular

To Top