Event

១ម៉ឺនដុល្លារ ពី វើក ឧបត្ថម្ភបន្ថែម​ លើបាល់ទាត់សប្បុរសធ៌មនាយពាក់មី ចូលមូលនិធិគុន្ធបុប្ផា

រូបភាព៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

ភ្នំពេញ៖ កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការឧបត្ថម្ភ ចូលរួមមូលនិធិមន្ទីរពេទ្យគុន្ធបុប្ផា ជាមួយទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក បន្ថែមពីលើការឧបត្ថម្ភរបស់ខ្លួន ទៅក្នុងការប្រកួតបាល់ទាត់សប្បុរសធម៌ “ផ្ការីកគ្រប់រដូវ” របស់នាយពាក់មី នៅក្នុងខេត្តកំពង់ស្ពឺ។

ការចូលរួមបរិច្ចាគទឹកប្រាក់ ១ម៉ឺនដុល្លារ ដល់មន្ទីរពេទ្យគុន្ធបុប្ផា ត្រូវបានចូលរួមដោយផ្ទាល់ពីសំណាក់ លោកឧកញ៉ា លាង ហួង (ហេនរី) សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងជាអ្នកតំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលសបញ្ជាក់ ឲ្យបានឃើញពីគុណតម្លៃ និងគោលជំហររបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ដូចជាភេសជ្ជៈប៉ូវកម្លាំងវើក ដែលតែងតែចូលរួមតបស្នង ទៅកាន់សង្គមវិញតាមរយៈការឧបត្ថម្ភជាច្រើន។

បន្ថែមពីលើការឧបត្ថម្ភ សម្រាប់ការប្រកួតដល់ក្រុមទាត់បាល់នាយពាក់មី ភេសជ្ជៈប៉ូវកម្លាំង វើក ក៏បានផ្តល់ Helicopter និងឡានទំនើប Rolls-Royce ២គ្រឿង ដើម្បីដឹកកីឡាករបាល់ទាត់ ទៅខេត្តកំពង់ស្ពឺ ដោយងាយស្រួល។

គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង វើក របស់ ខ្មែរ ប៊ែវើរីជីស ក៏បានធ្វើការចាប់រង្វាន់រកអតិថិជនសំណាង ១រូប បានឈ្នះរង្វាន់ Honda Dream ស៊េរីថ្មី ដែលអតិថិជនមានឈ្មោះ អឿន វីរៈ និងអតិថិជន ៥នាក់ទៀត បានឈ្នះរង្វាន់ជិះ Helicopter រួមមាន៖ បង គន្ធា, ហូ ប៊ុនលី, តាក់ ម៉ា, អេម មិថុនា និង ជូ ម៉េងហ៊ួរ។ ហើយ វើក ក៏បានធ្វើការចែករង្វាន់ជូន ដល់អតិថិជនដែលបានឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីក្រោមក្រវិលកំប៉ុង ២នាក់បន្ថែមទៀតផងដែរ រួមមាន៖ យូ កញ្ញា និង សុខចាន់រី។
វើក បង្កើនថាមពលឥតឈប់ឈរ!

Most Popular

To Top