Event

សិក្ខាសាលាភាពជាអ្នកដឹកនាំកម្រិតកំពូល និងការវិនិយោគ High-Level Leadership and Investment Seminar

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ​​ MAXWELL LEADERSHIP ដែលជាកំពូលថ្នាក់ដឹកនាំ
បង្វឹកភាពជាអ្នកដឹកនាំលំដាក់ពិភពលោក​​​​ដែលមកពីសហរដ្ឋអាមេរិចនឹងធ្វើការរៀបចំសិក្ខាសាលា​​ស្តីពី «ភាពជាអ្នកដឹកនាំកម្រិតកំពូល​ និងការវិនិយោគ» មានការចូលរួមពីសំណាក់វាគ្មិនដែលសុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការបង្វឹកភាពជាអ្នកដឹកនាំទៅកាន់​ ​ថ្នាក់ដឹកនាំ និងម្ចាស់អាជីវកម្មជុំវិញពិភពលោក​ ក៏ដូចជាការវិនិយោគពាន់លាន ក្នុងនោះវាគ្មិនរួមមាន៖​​ លោកស្រី Karen Robinson លោក Yonnick Matthews និងលោកស្រី​ Marichel Matthews

គោលបំណងសំខាន់នៃសិក្ខារសាលានេះ គឺដើម្បីបង្កើតបណ្ដាញទំនាក់ទំនង និងផ្គូរផ្គងអាជីវកម្ម ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងម្ចាស់អាជីវកម្ម និងម្ចាស់អាជីវកម្មផ្សេងៗគ្រប់វិស័យ ជាពិសេសទទួលបានការបង្វឹកភាពជាអ្នកដឹកនាំ និងទទួលបានការបណ្តុះបណ្តាលពីការវិនិយោគក្នុងវិស័យអចលនទ្រព្យផងដែរ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ​៖​​ ក្រុមហ៊ុន​​ iMedia ក្រុមហ៊ុន​​ Making Property Easy ក្រុមហ៊ុន​​ Known 819 សហការដោយ៖ ក្រុមហ៊ុន Urban Village ក្រុមហ៊ុន​ IdeaPlus សារព័ត៌មាន ដើមអម្ពិល​ សារព័ត៌មាន​ BAKSEY MEDIA​ សារព័ត៌មាន AMS​​ និងសារព័ត៌មាន​​ khmer Notes។

គួរបញ្ជាក់ផងដែលថា៖​ កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ២០២៣​ នៅ Urban Village ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ តម្លៃសំបុត្រចូលរួម មុនថ្ងៃទី7៖ $20, ក្រោយថ្ងៃទី7៖ $25, ថ្ងៃកម្មវិធី៖ $35។

សម្រាប់ព័ត៌មានបន្ថែម៖

01032423 | 077324232

តេឡេក្រាម៖ https://t.me/sreyliak

លីងចុះឈ្មោះ៖ https://forms.gle/SxxiCN6Wk7HTFmfL6

Most Popular

To Top