Event

សណ្ឋាគារ Novotel បង្ហាញខ្លួនលើកដំបូងនៅកម្ពុជា: ចាប់បើកដំណើរការនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ លើឆ្នេរឯករាជ្យ ក្រុងព្រះសីហនុ

(ក្រុងព្រះសីហនុ កម្ពុជា ថ្ងៃទី០៩ កុម្ភៈ ២០២៤) រមណីយដ្ឋានបែបស៊ីវិល័យ បន្សំនូវបដិសណ្ឋារកិច្ចខ្មែរដ៏កក់ក្តៅ ជាមួយនឹងបែបបទរចនាទំនើប ដែលសមស្របសម្រាប់ អ្នកដំណើរដែលមានបំណងចង់ទទួលបាននូវបទពិសោធន៍សម្រាកលំហែ នៅក្បែរមាត់សមុទ្រក្នុងក្រុងព្រះសីហនុ។

សណ្ឋាគារ Novotel គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីល្បាញមួយ ក្នុងចំណោមបណ្តាញ Accor ជាប្រតិបត្តិករសណ្ឋាគារឈានមុខគេ បានដាក់ដំណើរការនូវរមណីយដ្ឋានសម្រាកកម្សាន្ដ Novotel Sihanoukville Holiday Resort។ ការបើកសម្ពោធដែលមានការរំពឹងទុកជាយូរមកហើយនេះ គូសចំណាំ ពីទីតាំងដំបូងរបស់ក្រុមហ៊ុន Novotel នៅក្នុងប្រទេសកម្ពុជា។ រមណីយដ្ឋានមួយនេះមានទីតាំងនៅលើឆ្នេរឯករាជ្យរួមមានបន្ទប់ចំនួន២១៥ ប្រកបដោយទេសភាពដ៏អស្ចារ្យនៅលើឈូងសមុទ្រថៃ មានជម្រើសអាហារដ្ឋានចំនួន ៤កន្លែង ក៏ដូចជាបរិក្ខារសក្តិសមសម្រាប់ក្រុមគ្រួសារផងដែរ។ ជាមួយនឹងការធ្វើដំណើរដ៏ងាយស្រួលពី រាជធានីភ្នំពេញ សណ្ឋាគារនេះ ប្រៀបបានដូចជាឆ្នេរសួគា៌ ដែលជំរុញចិត្តអ្នកធ្វើដំណើរ និងអ្នកស្រុកឱ្យមក ចំណាយពេល សម្រាក និងសាកថ្មជិវិតឡើងវិញ។

លោក Garth Simmons ប្រធានផ្នែកប្រតិបត្តិការនៃផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ និងមធ្យម (Premium, Midscale, and Economy) របស់បណ្តាញក្រុមហ៊ុន Accor បានលើកឡើងថា៖ «ការសម្ពោធសណ្ឋាគារ Novotel Sihanoukville Holiday Resort ដែលជាអចលនទ្រព្យរបស់ក្រុមហ៊ុន Novotel ដំបូងគេក្នុងប្រទេសកម្ពុជា គឺជាការចាប់ផ្តើម នៃដំណើរដ៏គួរឱ្យរំភើប សម្រាប់យើងក្នុងឆ្នាំ ២០២៤។ សមិទ្ធផលមួយនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងការ ប្តេជ្ញាចិត្តយ៉ាងជាប់លាប់របស់ក្រុមហ៊ុន Accor ក្នុងការផ្តល់នូវបទពិសោធន៍បដិសណ្ឋារកិច្ចចម្រុះ និងសម្បូរបែបនៅក្នុងតំបន់អាស៊ី។ ស្របពេលដែលសក្ដានុពល ក្នុងវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជាកំពុងតែកើនឡើង យើងពិតជាមានសេចក្តី រំភើបរីករាយក្នុងការបង្ហាញបទពិសោធន៍របស់ Novotel ដល់ប្រទេសកម្ពុជា ជាលើកដំបូង។»

លោកក៏បានបន្ថែមទៀតថា៖ «សណ្ឋាគារ Novotel ក៏បានផ្តល់នូវការផ្សំបញ្ចូលគ្នាដ៏ល្អឥតខ្ចោះជាមួយ នឹងការរចនា បែបសហសម័យ ទីធ្លាធំទូលាយ និងបរិក្ខារប្រកបដោយផាសុកភាព។ ការផ្សំបញ្ចូលគ្នានេះធ្វើឱ្យ Novotel Sihanoukville Holiday Resort ក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកធ្វើដំណើរ ដែលកំពុងស្វះស្វែងរក ឱកាសដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ និងខ្លួនឯង ឬសម្រាកលំហែកាយ នៅក្នុងទីក្រុងមាត់សមុទ្រ ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា គឺខេត្តព្រះសីហនុ។

នាយកកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Novotel Sihanoukville Holiday Resort លោក Ayub Yulianto បានប្រាប់ថា៖ «ខ្ញុំពិតជារំភើបណាស់ ដែលបានស្វាគមន៍ភ្ញៀវទេសចរណ៍ឱ្យមកទទួលយកបទពិសោធន៍នៅតំបន់ថ្មីមួយ នៃក្រុង ព្រះសីហនុ។ ស្របពេលដែលទីក្រុងឆ្នេរសមុទ្រនេះកំពុងមានភាពល្បីល្បាញដោយសារឆ្នេរខ្សាច់ស អាកាសធាតុ ត្រូពិច និងកិច្ចបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា ភោជនីយដ្ឋានចម្រុះ និងបារជាច្រើនដ៏រស់រវើក គ្រឿងបរិក្ខារ សមស្របសម្រាប់គ្រួសារដ៏ល្អ និងការរចនាបែបទំនើបរបស់ Novotel Sihanoukville Holiday Resort ពិតជាបន្ថែមនូវភាពពិសេសប្លែកពីគេ នៅក្នុងទីក្រុងមួយនេះ។ ចំណុចនេះធ្វើឱ្យសណ្ឋាគារនេះ ក្លាយជា គោលដៅដ៏ល្អឥតខ្ចោះ សម្រាប់អ្នកទេសចរណ៍ និងអ្នកស្រុកដើម្បីសម្រាកលំហែនៅតាមឆ្នេរ។»

បន្ទប់ទទួលភ្ញៀវនីមួយៗត្រូវបានរចនាឡើងតាមរចនាបថសហសម័យ ដោយរំលេចឡើងនូវការបំផុសគំនិតពី ស្នាដៃ របស់សិប្បករក្នុងស្រុក និងសម្រស់ធម្មជាតិជុំវិញ។ សណ្ឋាគារមួយនេះ ក៏ផ្តល់ជូននូវរចនាសម្ព័ន្ធបន្ទប់ចំនួន ប្រាំបី ចាប់ពីបន្ទប់ស្តង់ដារដែលមានផាសុកភាព ៣២ ម៉ែត្រការ៉េ ដល់ ៩៦ ម៉ែត្រការ៉េ។ បន្ទប់ឈុតទាំងនេះ ក៏មានភ្ជាប់ ជាមួយនឹងអាងងូតទឹក និងរានហាលរាបស្មើជុំវិញ ដែលផ្តល់ឱ្យភ្ញៀវនូវឱកាស រីករាយនឹង ទិដ្ឋភាពថ្ងៃលិច ក្នុងបន្ទប់ដ៏ធំទូលាយ។ ដើម្បីសម្រួលដល់វិស្សមកាលជាលក្ខណៈគ្រួសារ និងជាក្រុម បន្ទប់ដែលតភ្ជាប់គ្នាក៏មាន ផ្តល់ជូនផងដែរ។

អតិថិជនដែលមកស្នាក់នៅ រឹតតែអាចទទួលបានបទពិសោធន៍កាន់តែពិសេស ជាមួយការទទួលទានអាហាររបស់ពួកគេ នៅភោជនីយដ្ឋានដល់ទៅបួនខុសៗគ្នា។ ភោជនីយដ្ឋាន Food Exchange ផ្តល់ជូននូវទិដ្ឋភាពមហាសមុទ្រដ៏ធំ ល្វឹងល្វើយ និងការបម្រើជូននូវម្ហូបក្នុងស្រុក និងអន្តរជាតិពិតៗ ចាប់ពីព្រឹករហូតដល់ល្ងាច។ សម្រាប់អ្នកដែល កំពុងស្វែងរកក្លឹបកម្សាន្តតាមឆ្នេរដ៏ស្ងប់ស្ងាត់ អាចចំណាយពេលរីករាយជាមួយម្ហូបបស្ចិមប្រទេស គ្រឿងសមុទ្រស្រស់ៗ អាហារសម្រន់ និងស្រាក្រឡុកដ៏ស្រស់ស្រាយជាមួយនឹង Aqua Bar & Grill ដែលជាជម្រើសដ៏ល្អ ក្នុងការគយគន់ទេសភាពអាងហែលទឹក និងមហាសមុទ្រដ៏ល្វឹងល្វើយ។ ភោជនីយដ្ឋាន Gourmet Lobby Bar & Café ផ្តល់នូវទេសភាពសួនច្បារ កន្លែងស្ងប់ស្ងាត់សម្រាប់ភ្ញៀវដើម្បីសម្រាក និងរីករាយជាមួយតែ កាហ្វេ និង នំដុតថ្មីៗ។ នៅពេលដែលព្រះអាទិត្យលិច Domrei Bar & Cigar Lounge ក្លាយជាកន្លែងដ៏ល្អឥតខ្ចោះ សម្រាប់ពិសាស្រាក្រឡុករូបមន្តក្នុងស្រុក ស្រាក្រឡុកដ៏ពេញនិយម និងមុខម្ហូប Tapas ដ៏មានរសជាតិឆ្ងាញ់ ខណៈពេលដែលរីករាយជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ស្អាត។ កន្លែងកម្សាន្ដដ៏ទំនើបមួយនេះ ក៏មានបន្ទប់ ស៊ីហ្គាពិសេស ដែលផ្តល់នូវកន្លែងលាក់ខ្លួនដ៏ទំនើបសម្រាប់អ្នកចូលចិត្តបារី។

រចនាឡើងសម្រាប់ការសម្រាកលំហែដ៏ល្អបំផុត ដើម្បីបង្កើនបទពិសោធន៍នៃថ្ងៃឈប់សម្រាករបស់អតិថិជន បរិក្ខារ ដ៏ធំទូលាយរួមមានបន្ទប់ទទួលទានអាហារដែលបើក ២៤ម៉ោង/៧ថ្ងៃ អាងហែលទឹកដ៏ធំល្វឹងល្វែងដែលមានបំពាក់ឧបករណ៍យ៉ាងពេញលេញ នៅមាត់សមុទ្រជាមួយនឹងទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ស្អាតបំផុតនៅក្រុងព្រះសីហនុ និងអាងហែលទឹក សម្រាប់ក្មេងដាច់ដោយឡែក ដើម្បីកំដរដល់អ្នកដំណើរវ័យក្មេង។ ក្លឹបកម្សាន្ដ Lost City Kids’ Club នឹងផ្តល់នូវបរិយាកាសដ៏សកម្ម និងប្រកបដោយការច្នៃប្រឌិតសម្រាប់អ្នកផ្សងព្រេងវ័យក្មេង ដោយណែនាំពួកគេទៅកាន់ពិភព នៃភាពរំភើប និងប្រកបដោយភាពរុករក។

លើសពីនេះទៅទៀត សាលកម្មវិធី Independence Ballroom មានទំហំ ៣១៥ ម៉ែត្រការ៉េ ដែលផ្តល់នូវទីតាំង ពហុមុខងារសម្រាប់កិច្ចប្រជុំ កម្មវិធីជួបជុំ និងការទទួលទានអាហារជាដើម។
.

សណ្ឋាគារ Novotel Sihanoukville Holiday Resort ជាទីតាំងដ៏ពិសេសបំផុតសម្រាប់ការទទួលបាននូវបទពិសោធន៍ នៅក្នុងឆ្នេរសមុទ្រកម្ពុជា ហើយក៏ជាច្រកផ្លូវដ៏ងាយស្រួលទៅកាន់ឆ្នេរខ្សាច់សក្បុស និងកោះត្រូពិចនៃជួរកោះរ៉ុង។ អ្នកដែលចូលចិត្តធម្មជាតិ អាចចំណាយពេលវេលានៅក្នុងព្រៃកោងកាង ព្រៃឈើបៃតង និងផ្កាថ្មនៃឧទ្យានជាតិរាម និងទឹកធ្លាក់ក្បាលឆាយដ៏ស្រស់ស្អាត។ អាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុមានចម្ងាយ ២៥គីឡូម៉ែត្រ ពីសណ្ឋាគារ ហើយការធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី ឆ្ពោះទៅកាន់រាជធានីភ្នំពេញ មាន ភាពងាយស្រួល ដែលចំណាយពេល ២ ម៉ោងកន្លះ។

ដើម្បីអបអរសាទរការបើកដំណើរការរបស់ខ្លួន សណ្ឋាគារ Novotel Sihanoukville Holiday Resort កំពុងផ្តល់ ជូនកញ្ចប់ពិសេស គឺ «Coastal Getaway» ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។ ចាប់ពី ១២០+++ ដុល្លារ ក្នុងមួយយប់ ការផ្តល់ជូននេះរួមមានឥណទានអាហារ និងភេសជ្ជៈ ២៥ ដុល្លារក្នុងមួយថ្ងៃ ក៏ដូចជាការចូលស្នាក់នៅមុនម៉ោង (Early Check-In) និងចាកចេញក្រោយម៉ោងផងដែរ (Late Check Out)។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ https://all.accor.com/hotel/A611/index.en.shtml។ សម្រាប់ការសាកសួរព័ត៌មានទូទៅ ឬធ្វើការកក់ទុក សូមផ្ញើអ៉ីម៉ែលទៅកាន់ HA611@accor.com ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ +855 (0) 81 982 999។

សណ្ឋាគារ Novotel Sihanoukville Holiday Resort ដើរតាមកម្មវិធី ALL – Accor Live Limitless ដែលជាកម្មវិធី ភក្ដីភាពដល់បែបបទជីវិតរបស់ Accor។ អតិថិជន អាចទទួលបាននូវ អត្ថប្រយោជន៍ទាំងអស់នៅពេលស្នាក់នៅ ឬទទួលទាននៅសណ្ឋាគារ។ ការចាប់យករង្វាន់ សេវាកម្ម និងបទពិសោធន៍ពិសេសផ្សេងៗ ត្រូវបានផ្តល់ជូនដោយ ឥតដែនកំណត់។ ចូលរួមក្លាយជាសមាជិកនៃ ALL – Accor Live Limitless មានលក្ខណៈសាមញ្ញ និងមិនគិតថ្លៃ។ ដើម្បីចូលរួម សូមចូលទៅកាន់គេហទំព័រ https://all.accor.com/loyalty-program

អំពី Novotel
ក្រុមហ៊ុនបណ្តាញ Novotel Hotels, Suites & Resorts មានគោលបំណង ផ្តល់ជូននូវ សណ្ឋាគារគោលដៅដែលត្រូវបានរចនាឡើង ប្រកបដោយផាសុកភាព និងផ្តល់ថាមពល ដល់ភ្ញៀវដែលមកស្នាក់នៅ ដើម្បីឱ្យពួកគេអាច ‘សម្រាក’ និងចំណាយពេល ដើម្បីរីករាយ ជាមួយនឹងពេលវេលាដ៏សែនមានន័យ។ ក្រុមហ៊ុនមួយនេះ មានសណ្ឋាគារ បន្ទប់ស្នាក់នៅទំនើប និងរមណីយដ្ឋានដ៏ចម្រុះជាច្រើន ដែលផ្តល់ជូននូវសេវាកម្មជាច្រើនសម្រាប់ភ្ញៀវទាំងក្នុងគោលបំណងអាជីវកម្ម និងការកម្សាន្ត ដែលរួមមានទាំងបន្ទប់ធំទូលាយ បន្ទប់ម៉ូឌុលជាមួយនឹងការរចនាធម្មជាតិ និងតាមអព្ភន្តរញាណ។ ការបម្រើជូននូវម្ហូបអាហាររាល់ ២៤ ម៉ោងជារៀងរាល់ថ្ងៃ ជាមួយនឹងជម្រើស អាហារូបត្ថម្ភ កន្លែងប្រជុំពិសេស បុគ្គលិកដែលយកចិត្តទុកដាក់យ៉ាងសកម្ម ទីតាំង គ្រួសារសម្រាប់ភ្ញៀវវ័យក្មេងបំផុត កន្លែងទទួលភ្ញៀវប្រកបដោយពហុគោលបំណង និងកន្លែងហាត់ប្រាណដែលប្រកបដោយ ភាពងាយស្រួល។ ក្រុមហ៊ុន Novotel ដែលមានវត្តមានជាង ៥៣០ ទីតាំង នៅក្នុង ៦០ ប្រទេស ហើយក៏ជាផ្នែកមួយនៃក្រុមហ៊ុន Accor ដែលជាក្រុមបដិសណ្ឋារកិច្ចឈានមុខគេនៅលើពិភពលោកដែលមានទីតាំងជាង ៥,៥០០ ក្រោមទម្រង់ជាអចលនទ្រព្យ និងក្រុមហ៊ុនអាហារ និងភេសជ្ជៈចំនួន ១0,000 នៅទូទាំង ១១០ ប្រទេស។

novotel.com | all.accor.com | group.accor.com

ទំនាក់ទំនងផ្នែកសារព័ត៌មាន

Accor
Nontawan Laohakiat
អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនង

ផ្នែកប្រតិបត្តិការនៃផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ និងមធ្យម ប្រចាំប្រទេសថៃ និងហ្វីលីពីន (Thailand & Philippines l Premium, Midscale & Economy)
អ៉ីម៉ែល៖ Nontawan.LAOHAKIAT@accor.com

Novotel Sihanoukville Holiday Resort
Alexia Apikian
ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនង

សណ្ឋាគារ Novotel Sihanoukville Holiday Resort
អ៉ីម៉ែល៖ Alexia.APIKIAN@accor.com

Most Popular

To Top