Event

ក្រុមហ៊ុន អ័រគីដេ វីឡា បានចូលរួមបរិច្ចាកថវិកា ១០ម៉ឺនដុល្លារ ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តោយផ្លូវក្រវាត់ព្រំដែន

ភ្នំពេញ៖ នាវេលាថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០២៤នេះ ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa) បានប្រកាសចូលរួមបរិច្ចាកថវិការចំនួន ”ដប់ម៉ឺនដុល្លារ” ដល់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយផ្តោតលើការកសាងតាមបណ្តោយផ្លូវក្រវាត់ព្រំដែន។

យោងទៅតាមការប្រកាសពី ក្រុមហ៊ុន អ័រគីដេ វីឡា ដើម្បីបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព ក្រុមហ៊ុន សូមចូលរួមចំណែកជាថវិការប្រគល់ជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់  សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ហ្វេសប៊ុក៖ https://www.facebook.com/orkide.development

​​  098 733 333 

Most Popular

To Top