ភ្នំពេញ៖ Team 118 ឬក៏ Team 119 ??? អស់ស្ទះ Bugatti ទាំង២គ្រឿង តម្លៃជាងរាប់លានដុល្លារ ដែលមានតែមួយគត់នៅកម្ពុជា Bugatti Chiron និង Bugatti Chiron SuperSport ក៏មានវត្តមានក្នុងការចូលរួមជាមួយ GUMBALL 3000 សម្រាប់ខួបលើកទី 25 Rally ជិះកាត់ ប្រទេសវៀតណាម ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសសឹង្ហបុរី ចម្ងាយ 3000 mile ។
កម្មវិធីផ្លូវការនៃព្រឹត្តិការណ៍ដ៏ធំ GUMBALL 3000 នៅកម្ពុជា ជាលើកដំបូង នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៥ ១៦ និង១៧ ខែកញ្ញាខាងមុខនេះ ដឹកនាំដោយក្រសួងទេសចរណ៍ ដោយមាន លោក គុជ បញ្ញាសា តំណាងលោករដ្ឋមន្ត្រី សុខ សូកេន សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងមានកិច្ចសហការជាមួយខេត្តសៀមរាប នឹងគ្រប់ភាគីពាក់ព័ន្ធ ។
គួរឱ្យដឹងថា កម្មវិធីGUMBALL 3000 នៅកម្ពុជា មិនមែនជាការជិះសំញ៉ែងរថយន្តទំនើបប៉ុណ្ណោះទេ ប៉ុន្តែព្រឹត្តិការណ៍នេះ ត្រូវបានរំពឹងថា នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា និងកេរ្តិ៍ឈ្មោះរបស់ប្រទេស ទៅកាន់ពិភពលោក ព្រមទាំងការចូលរួមចំណែក ក្នុងសប្បុរសធម៌ដ៏ធំ ទៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ក្នុងនោះក៏មានការបើកឱកាស រវាងវិនិយោគគិនឯកជនបរទេស និងនៅក្នុងស្រុកបានជួបគ្នា និងការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ”ការចូលរួមចតរថយន្តច្រើនជាងគេ នៅមុខប្រាសាទអង្គរវត្ត” ។
មហាជនទាំងអស់ អាចចូលរួមសកម្មភាពសប្បុរសធម៌តាមរយៈព្រឹត្តិការណ៍ដ៏ធំ Gumball 3000 x Chip Mong នៅកម្ពុជា នេះផងដែរ។ ចំពោះថវិកាដែលទទួលបានពីការបរិច្ចាគ នឹងជូនទៅកាន់ មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីស្នាមញញឹម និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា៕