Event

អ្នកឧកញ៉ា លាង ម៉េង ខ្មែរ ប៊ែវើរីជីស សង់អគារសិក្សាថ្មី ២ខ្នង នៅតំបន់ប៉ះពាល់ នៅឧត្តរមានជ័យ

(ភ្នំពេញ)៖ «ការអប់រំ បង្កើតគ្រឹះមួយពិតប្រាកដសម្រាប់ក្មេងបន្តវេនជំនាន់ក្រោយ» ជាប្រសាសន៍របស់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

ខ្មែរ ប៊ែវើរីជីស ដែលមានក្រុមហ៊ុនមេ ជីប ម៉ុង បានផ្តួចផ្តើមនិងរៀបចំគម្រោងសាងសង់មុនគេ ផ្តល់នូវអគារសិក្សាថ្មីចំនួន ២ខ្នង ស្មើនឹង ១០បន្ទប់៖ បឋមសិក្សាគោកប្រាសាទ ស្ថិតនៅក្រុងសំរោង ចំនួន ១ខ្នង និងបឋមសិក្សាគូរ ស្ថិតនៅស្រុកបន្ទាយអំពិល ចំនួន ១ខ្នង ព្រមទាំងសាងសង់លេណដ្ឋានសុវត្តិភាពជូនសិស្សានុសិស្សនៅទីតាំងសាលាទាំងពីរ ហើយក៏បានជួសជុលវត្តគិរីសីមាតេជោអូរទឹកចោល នៅក្រុងសំរោងដែរ។

ស្របតាមស្មារតីខ្មែររួបរួមគ្នា ខ្មែរ ប៊ែវើរីជីស បានចូលរួមចំណែកជាចលករសំខាន់ ក្នុងការដោះស្រាយពីក្តីបារម្ភទៅលើផលប៉ះពាល់នៃការអប់រំ តាមរយៈ ការស្តារឡើងវិញនូវសាលារៀន ដែលរងការខូចខាតនៅតំបន់ព្រំដែន ឱ្យបានលឿនតាមតែអាចធ្វើបាន ព្រោះការអប់រំជាក្តីសង្ឃឹមនៃការអភិវឌ្ឍប្រទេសជាតិ។

ផ្សារភ្ជាប់នឹងការចុះឧបត្ថម្ភដោយផ្ទាល់ ទាំងថវិកា ស្បៀងអាហារភេសជ្ជៈ តង់ស្នាក់នៅ សម្ភារៈប្រើប្រាស់ចាំបាច់ទៅកាន់វីរកងទ័ពនិងជនភៀសសឹក សរុបជិត ៧ លានដុល្លារ ថែមទាំងចុះមកធ្វើម្ហូបឆ្ងាញ់ៗ និងកាត់សក់ជូនជនភៀសសឹក ជីប ម៉ុង ក៏បានបញ្ជូនក្រុមការងារទៅជ្រើសរើសបុគ្គលិកដល់ទីតាំងជំរុំភៀសសឹកផ្ទាល់ សម្ភាសន៍ភ្លាមៗ ផ្តល់ការងារជូនភ្លាមៗ ដល់បងប្អូនភៀសសឹក។

ពិធីបញ្ចុះបឋមសិលាសាងសង់នៅក្នុងថ្ងៃនេះ ជានិមិត្តរូបនៃ ឯកភាព ភាពអត់ធ្មត់ និងទំនួលខុសត្រូវរួម ដែលបានពីការចូលរួមរបស់បងប្អូនខ្មែរ តាមរយៈព្រឹត្តិការណ៍ ១ ពាន់លានរៀល ដើម្បីសប្បុរសធម៍ ធ្វើឡើងដើម្បីចូលរួមជួសជុល ឬកសាងសាលារៀននៅតាមបន្ទាត់ព្រំដែន។ សកម្មភាពនេះ កំពុងបញ្ជាក់យ៉ាងច្បាស់ថា កុមារគ្រប់រូប គួរតែមានឱកាសទទួលបានការអប់រំ ដោយមិនគិតពីស្ថានភាពណាមួយឡើង។

ខ្មែរស្រលាញ់ខ្មែរ ខ្មែរ ប៊ែវើរីជីស!

Most Popular

To Top