(ភ្នំពេញ)៖ ផលិតផលកូនខ្មែរដំបូងគេបង្អស់ដែលគ្មានជាតិស្ករ របស់ម៉ាកផលិតផល ដាហ្ស ពីរោងចក្រ ខ្មែរ ប៊ែវើរីជីស «ភេសជ្ជៈប៉ូវកម្លាំង ដាហ្សគ្មានជាតិស្ករ» បានប្រកាសសម្ភោធជាផ្លូវការ ដែលចាប់ផ្តើមបញ្ចេញទៅលើទីផ្សារ ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ តទៅហើយ។
«ភេសជ្ជប៉ូវកម្លាំង ដាហ្សគ្មានជាតិស្ករ» គឺជាផលិតផលរសជាតិថ្មី ដែលមិនមានជាតិស្ករ ប៉ុន្តែខ្លាំង អាចផ្តល់ថាមពលបានឆាប់រហ័ស កាត់បន្ថយជាតិស្រវឹងបានលឿន ជំនួយស្មារតីក្នុងការបើកបរ។ ភេសជ្ជៈប៉ូវកម្លាំងថ្មីនេះ មិនត្រឹមតែផ្តល់ថាមពលបានលឿន ថែមទាំងមានរសជាតិល្អឆ្ងាញ់ទៀតផង។ លើសពីនេះ ភេសជ្ជៈប៉ូវកម្លាំង ដាហ្សគ្មានជាតិស្ករ មានឱកាសឈ្នះរង្វាន់ដូចជា៖ រថយន្តគាស់កេស Mitsubishi Xpander ស៊េរីថ្មី, រង្វាន់លុយ $8888, ម៉ូតូ ហុងដាឌ្រីម, ទូរស័ព្ទ Samsung Galaxy A55 ស៊េរីថ្មីស៊ីវីល័យ និងឱកាសឈ្នះលុយសុទ្ធយ៉ាងច្រើនទៀត។
ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតនូវភេសជ្ជៈ ដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានដូចជា៖ CAMBODIA BEER, CAMBODIA COLA, CAMBODIA SPORT+, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង Wurkz Ice, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី និង រសជាតិត្រសក់ផ្អែម, ទឹកក្រូចអាយស៍, ទឹកពិសាកម្ពុជា និងចុងក្រោយគឺ ភេសជ្ជៈប៉ូវកម្លាំង ដាហ្សគ្មានជាតិស្ករ។
ដាហ្ស គ្មានជាតិស្ករ ប៉ុន្តែខ្លាំង!





