ព្រឹត្តិការណ៍

តួកគីនិយាយថា កិច្ចព្រមព្រៀងមីស៊ីលថ្មី ជាមួយនឹងរុស្សី នឹងមិនយូរពេកនោះទេ

បរទេស:នាព្រឹកថ្ងៃចន្ទទី២ខែធ្នូឆ្នាំ២០១៩នេះរដ្ឋាភិបាលរបស់លោកប្រធានាធិបតីប្រទេសតួកគីបានធ្វើការបង្ហាញពីកាលបរិច្ឆេទនៃការបញ្ជាទិញប្រព័ន្ធមីស៊ីល S-400បន្ថែមទៀតពីប្រទេសរុស្ស៊ីគឺស្ថិតនៅក្នុងលក្ខណ្ឌបច្ចេកទេសប៉ុណ្ណោះប៉ុន្តែកិច្ចព្រមព្រៀងដឹកជញ្ជូនជាក់ស្តែងនឹងកើតឡើងមិនយូរនោះឡើយ។

ប្រធាននៃភ្នាក់ងារទទួលបន្ទុកកិច្ចការងារនាំចូលអាវុធRosoboronexportរបស់រដ្ឋរុស្ស៊ីបាននិយាយកាលពីខែមុនថារដ្ឋាភិបាលក្រុងមូស្គូសង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផ្គត់ផ្គង់ទៅកាន់ប្រទេសតួកគីនូវប្រព័ន្ធមីស៊ីល S-400 នឹងអាចធ្វើឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំក្រោយនេះហើយ។

សកម្មភាពបែបនេះត្រូវបានគេមើលឃើញថានឹងអាចបង្កើនសំពាធរវាងទំនាក់ទំនងនៃប្រទេសតួកគីនិងសហរដ្ឋអាមេរិកដែលកន្លងមកធ្លាប់បានប្រកាសក្នុងការលប់ឈ្មោះទីក្រុងអង់ការ៉ាចេញពីកម្មវិធីលក់យន្តហោះចម្បាំងបំបាំងកាយ F-35របស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top