ព្រឹត្តិការណ៍

កូរ៉េខាងត្បូង រិះគន់កូរ៉េខាងជើង ចំពោះការបង្កើនភាពតានតឹងយោធា

សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Jeong Kyeong-doo បានរិះគន់ប្រទេស កូរ៉េខាងជើងកាលពីថ្ងៃអង្គារចំពោះការបង្កើនភាពតានតឹងជាមួយនឹងការបាញ់មីស៊ីលជាបន្តបន្ទាប់ ដោយ និយាយថាប្រទេសកុម្មុយនិស្តមួយនេះថែមទាំងបានរំលោភកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងផ្នែកយោធាកាលពីឆ្នាំមុន ជាមួយនឹងការបាញ់កាំភ្លើងធំនៅតាមឆ្នេរសមុទ្រនាពេលថ្មីៗនេះ។

រដ្ឋមន្ត្រីលោក Jeong Kyeong-doo បានឲ្យដឹងនៅក្នុងសុន្ទរកថារបស់លោកមុនពេលសិក្ខាសាលាមួយ ស្តីពីការការពារជាតិ និងសន្តិសុខទោះបីជាមានការខិតខំប្រឹងប្រែងចម្រុះរបស់រដ្ឋាភិបាលរបស់យើង សម្រាប់ទំនាក់ទំនងអន្តរកូរ៉េ សម្រាប់សន្តិភាព និងវិបុលភាពក៏ដោយ ក៏ប្រទេសកូរ៉េខាងជើង បានបង្កើនភាពតានតឹងផ្នែកយោធាដោយមីស៊ីលផ្លោងបាញ់សាកល្បង។

លោកក៏បានចង្អុលបង្ហាញពីការរំលោភរបស់ក្រុងព្យុងយ៉ាង ចំពោះកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េដែលបានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំមុនដោយធ្វើសមយុទ្ធកាំភ្លើងធំនៅលើកោះតូចៗនៅឆាំងរិន ក្នុងសមុទ្រលឿង កាលពីខែមុន៕ដោយ ឈូក បូរ៉ា

Most Popular

To Top