ព្រឹត្តិការណ៍

ការប្តូរទីតាំងមូលដ្ឋាន យោធាអាមេរិក នៅកោះអូគីណាវ៉ា នឹងត្រូវចំណាយពេលវេលា និងថវិកាទ្វេដង

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុនបានរាយការណ៍ដោយដកស្រង់សម្តីមន្រ្តីក្រសួងការពារជាតិជប៉ុនថា ការផ្លាស់ប្តូរទីតាំងមូលដ្ឋានទ័ពអាកាសអាមេរិកនៅទីក្រុង Ginowan ក្នុងខេត្ដអូគីណាវ៉ារបស់ប្រទេសជប៉ុន ទៅតំបន់ Henoko Bayដែលមិនសូវមានមនុស្សរស់នៅច្រើន នឹងត្រូវពន្យារពេលចាប់ពីផែនការដំបូង ៥ ឆ្នាំទៅប្រហែល ១២ ឆ្នាំ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនបានផ្សាយថា ការចំណាយទៅលើការផ្លាស់ប្តូរ មូលដ្ឋានទ័ពអាកាសរបស់កងម៉ារីនអាមេរិក Futenma ទំនងជានឹងកើនឡើងពី ៣៥០ ពាន់លានយ៉េន (៣,២ ពាន់លានដុល្លារ) ដល់យ៉ាងហោចណាស់ ៩៣០ ពាន់លានយ៉េន។

ការពន្យាពេលត្រូវបានគេរាយការណ៍ថា ដោយសារតែការធ្វើឱ្យដីនៅក្រោមសមុទ្រដែលទន់ត្រូវការពង្រឹងជាផ្នែកមួយនៃការជួសជុល។

នៅដើមឆ្នាំនេះ ប្រជាជននៅកោះអូគីណាវ៉ាជាង ៧២ ភាគរយ បានបោះឆ្នោតប្រជាមតិប្រឆាំងនឹងផែនការផ្លាស់ប្តូរទីតាំងមូលដ្ឋាន។ កាលពីខែមេសា សហរដ្ឋអាមេរិកនិងជប៉ុន បានបញ្ជាក់ជាថ្មីអំពីផែនការរបស់ពួកគេក្នុងការផ្លាស់ប្តូរមូលដ្ឋានទោះបីមានការជំទាស់ពីសាធារណជនក៏ដោយ។

Futenma ត្រូវបានគេដាក់ឈ្មោះថា ជា“ មូលដ្ឋានដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក” ដោយលោករដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក Donald Rumsfeld នៅឆ្នាំ ២០០៣ ដែលបានហោះហើរនៅលើមូលដ្ឋាននោះហើយបានសង្កេតឃើញថា វាត្រឹមត្រូវនៅចំកណ្តាលទីប្រជុំជនដែលត្រូវបានហ៊ុព័ទ្ធដោយសាលារៀននិងផ្ទះ។ នេះជាការរំលោភបំពានដោយផ្ទាល់ទៅនឹងស្តង់ដារសុវត្ថិភាពរបស់កងនាវាចរអាមេរិកដែល តម្រូវឲ្យ ផ្លូវអាកាសណាមួយត្រូវដឹងច្បាស់ពីសំណង់ទាំងអស់ក្រៅពីភ្លើងព្រលាននៅព្រលាននីមួយៗ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top