ព្រឹត្តិការណ៍

ហេតុអ្វីបានជាជំទាវទី១ អាមេរិក Melania Trump មិនងាយនឹងញញឹម ហើយមើលទៅហាក់ កំពុងខឹង ?

បរទេស៖ ជំទាវទីមួយ លោកស្រី Melania Trump បានរងការរិះគន់ចំពោះទឹកមុខនៅពេលដែលលោកស្រី នៅជាមួយស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងការយល់ឃើញជាសាធារណៈបង្ហាញឱ្យឃើញថា នាងមើលទៅហាក់ដូចជាតឹងតែង អំឡុងពេលស្ថិតនៅក្នុងសន្និសីទកាសែត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ជំទាវទី ១ អាមេរិក Melania Trump ដែលតែងតែញញឹមនៅក្នុងព្រឹត្តិការណ៍នានាដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Be Best របស់នាង គឺបានប្រែជា “ តឹងតែង” ឬ“ ខឹង” នៅពេលនៅជាមួយស្វាមីរបស់លោកស្រី គឺលោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ។ នេះបើយោងទៅតាមការយល់ឃើញរបស់សាធារណៈជន។

ពាក់ព័ន្ធនឹងទឹកមុខនេះ ត្រូវបានអ្នកជំនាញអះអាង ដោយបានបំបែក អាថ៌កំបាំងអំពីទឹកមុខ នៅពីក្រោយទឹកមុខរាបស្មើរបស់ជំទាវទី ១ អាមេរិកនេះ។

ជីវប្រវត្តិសង្ខេបដែលគ្មានការអនុញ្ញាត សរសេរដោយអ្នកយកព័ត៌មាន CNN គឺលោកស្រី Kate Bennett បានឱ្យដឹងថា វាអាស្រ័យលើវប្បធម៌របស់ប្រទេសស្លូវេនី ទីកំណើតរបស់ Melania Trump ។

អ្នកនិពន្ធបានលើកឡើងថា នៅក្នុងប្រទេសស្លូវេនី គឺប្រជាជនមិនបង្ហាញស្នាមញញឹមមិនពិតនោះទេ មានន័យថា លោកស្រី Melania Trump គ្រាន់តែធ្វើអ្វីទៅតាម អារម្មណ៍ធម្មជាតិរបស់នាងតែប៉ុណ្ណោះ។

Bennett បានសរសេរនៅក្នុងសៀវភៅ របស់នាងដែលមានបំណងចង់បង្ហាញនូវរូបភាពថ្មីនៃជីវិតនៅពីក្រោយឆាករបស់ស្ត្រីទី១ រូបនេះថា « ការរក្សាស្នាមញញឹមអោយមានប្រសិទ្ធិភាពមិនមែនជាអ្វីដែល Melania Trump ត្រូវធ្វើទេ។ នាងមិនមែនជាមនុស្សបង្កើតអ្វីដែលក្លែងក្លាយនោះទេ មិនមែនជាពេលឃោសនាទេ ហើយមិនមែនជាស្ត្រីទីមួយដែរ” ។

“ច្រើនលើកច្រើនសារហើយ ដែលមនុស្សសួរខ្ញុំ” តើមានអ្វីកើតឡើងទៅលើនាង (Melania Trump)? ហេតុអ្វីបានជា មើលទៅ នាងខឹងយ៉ាងខ្លាំង?” នៅពេលពួកគេឃើញនាងមិនញញឹមញញែម ពេលឈរក្បែរលោក Trump នៅពេលដែលគាត់ឈប់ និយាយជាមួយអ្នកសារព័ត៌មាននៅតាមផ្លូវរបស់គាត់ទៅកាន់ឧទ្ធម្ភាគចក្រគឺច្រើនណាស់។ អ្វីដែលមនុស្សភាគច្រើនមិនយល់គឺបេតិកភ័ណ្ឌរបស់ Melania Trump នៅក្នុងប្រទេសដែលនាងបានកើតមក។ នៅប្រទេសស្លូវេនី ស្នាមញញឹមក្លែងក្លាយ មិនមែនជារឿងពិតនោះទេ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top