ព្រឹត្តិការណ៍

៩ប្រទេសបច្ចុប្បន្ន ដែលមានអាវុធនុយក្លេអ៊ែរ ក្នុងនោះ៥ប្រទេសទទួលស្គាល់ ៤ប្រទេសទៀតខុសច្បាប់

បរទេស: យោងតាមការរបាយសម្រាប់ឆ្នាំ២០១៩ ដែលត្រូវបានរកឃើញដោយវិទ្យាស្ថាន នៃប្រទេសស្វីស Stockholm International Peace Research Institute បានបញ្ជាក់ថាបច្ចុប្បន្ន មានប្រទេសចំនួន៩ នៅលើពិភពលោកដែលមានអាវុធនុយក្លេអ៊ែរ ដែលក្នុងនោះភាគច្រើន នៃមនុស្សគ្រប់គ្នាបានដឹងនោះ មានរួមដូចជាចក្រភពអង់គ្លេស ចិនបារាំងសហរដ្ឋអាមេរិក និងរុស្ស៊ី។

ប្រទេសទាំង៥នេះ ត្រូវបានទទួលស្គាល់ ជាផ្លូវការថាមានអាវុធនុយក្លេអ៊ែរ ដោយសន្ធិសញ្ញាមិនមែនអាវុធនុយក្លេអ៊ែរ ហៅកាត់ថា NPT(Nuclear Nonproliferation Treaty ដោយសហរដ្ឋអាមេរិកនិងរុស្ស៊ី កាន់ជាអ្នកដែលមានចំនួនគ្រាប់ក្បាលនុយក្លេអ៊ែរ ជាច្រើនជាងគេបំផុតលើលោក។

ចំណែកឯប្រទេសចំនួន៤ផ្សេងទៀត ដែលមានអាវុធប្រល័យ លោកត្រូវបានគេចាត់ទុកថាជាប្រទេស ដែលកាន់កាប់ដោយខុសច្បាប់ ហើយប្រទេសទាំងនោះមានដូចជា ឥណ្ឌាប៉ាគីស្ថានអ៊ីស្រាអែលនិងកូរ៉េខាងជើង ។

រំលឹកដែរថាអាវុធនុយក្លេអ៊ែរដំបូង ត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ក្នុងសង្គ្រាមលោកលើកទី២ ដែលជាផ្នែកមួយ នៃគម្រោងដែលមានឈ្មោះថា Manhattan Project គឺជាផែនការដើម្បីឆ្លើយតប ទៅនឹងការគំរាមកំហែង របស់ណាស៊ីនៅក្នុងប្រទេសអាល្លឺម៉ង់ ។

ដោយឡែកប្រទេសចុងក្រោយ ដែលជាអ្នកផលិតអាវុធនុយក្លេអ៊ែរវិញនោះ គឺប្រទេសកូរ៉េខាងជើង ដែលបានធ្វើតេស្តនុយក្លេអ៊ែរ លើកដំបូងរបស់ខ្លួនកាលពីឆ្នាំ ២០០៦ កន្លងមក៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top