ព្រឹត្តិការណ៍

២ខែដើមឆ្នាំ២០២០ ទេសចរណ៍ នៅ វៀតណាមធ្លាក់ចុះជាង៦០ភាគរយ, វៀតណាម ខាតបង់ ៤០លានដុល្លារ ដោយសារ ការរាលដាល ជំងឺ Covid-19

បរទេស៖ ការផ្ទុះឡើងនៃជំងឺ Covid-19 បានធ្វើអោយការក្រុង ហូជីមិញ ខាតបង់យ៉ាងតិច ៩២០.៥ កោដិដុង (៤០ លានដុល្លារអាមេរិក) ក្នុងប្រាក់ចំណូល ពីវិស័យទេសចរណ៍ ដែលភ្ញៀវទេសចរលុបចោលផែនការ ធ្វើដំណើររបស់ពួកគេ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីចុងខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនទេសចរណ៍ធំ ៗ ចំនួន ២២ នៅក្នុងទីក្រុងនេះដោយមន្ទីរទេសចរណ៍ក្រុង ហូជីមិញ បានឱ្យដឹងថា អ្នកទេសចរវៀតណាម និងអន្តរជាតិជិត ៨៨.០០០ នាក់បានបោះបង់ចោលផែនការមកទស្សនាទីក្រុងនេះ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសរលាកផ្លូវដង្ហើមធ្ងន់ធ្ងរនេះ។

លោក Bui Ta Hoang Vu ប្រធាននាយកដ្ឋានទេសចរណ៍បានប្រាប់អ្នកយកព័ត៌មានថា ការមកដល់នៃភ្ញៀវទេសចរបរទេសក្នុងរយៈពេល ២ ខែដំបូងបានធ្លាក់ចុះ ៦២ ភាគរយ កាលពីឆ្នាំមុន មកនៅជិត ៣៣៥.៨០០ នាក់។

សណ្ឋាគារ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលសន្និបាត កំពុងរាយការណ៍អំពីប្រាក់ចំណូល ធ្លាក់ចុះ។ អ្នកខ្លះត្រូវអោយបុគ្គលិករបស់ខ្លួនលាឈប់ផងដែរ។

កម្លាំងបុគ្គលិក នៅមជ្ឈមណ្ឌល Novotel Saigon ក្នុងសង្កាត់លេខ៣ បានធ្លាក់ចុះ ២៥ ភាគរយហើយនៅសណ្ឋាគារ Tan Son Nhat Saigon មាន ២០ ភាគរយ។

ក្រុមហ៊ុនទេសចរណ៍ជាច្រើនបានលុបចោល ការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ជប៉ុន និងអ៊ីតាលី ចន្លោះខែមីនានិងសីហា ដោយសារការផ្ទុះឡើង នៃវីរុសឆ្លង Covid-19។ 

យោងតាមក្រុមប្រឹក្សាប្រឹក្សាទេសចរណ៍ វៀតណាមបានឱ្យដឹងថា ការរីករាលដាលនៃជំងឺនេះអាចធ្វើឱ្យប្រទេសវៀតណាមខាតបង់ប្រាក់ចំណូល ដែលទទួលបានពីវិស័យទេសចរណ៍ពី ៧ ទៅ ១៥ ពាន់លានដុល្លារក្នុងឆ្នាំនេះ។

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top