ព្រឹត្តិការណ៍

យន្តហោះអាមេរិក B-2A និងយន្តហោះចម្បាំង ន័រវេស F-35 ចូលរួមសហសមយុទ្ធ នៅអាត្លង់ទិកខាងជើង

បរទេស ៖ យន្តហោះទម្លាក់គ្រាប់ របស់កងកម្លាំងទ័ពអាកាស សហរដ្ឋអាមេរិក B-2A ចំនួនពីរគ្រឿង តាមសេច្តីរាយការណ៍ បានហោះអមដំណើរ ដោយយន្តហោះ ចម្បាំងបំបាំង F-35 របស់ប្រទេសន័រវេស ចំនួន៣គ្រឿង នៅលើប្រទេសអ៊ីស្លង់ និងមហាសមុទ្រអាត្លង់ទិកខាងជើង នៅក្នុងសប្ដាហ៍នេះ។

បេសកកម្មនេះបង្ហាញ ឲ្យឃើញជាលើកដំបូងថា យន្តហោះចម្បាំង F-35 របស់ប្រទេសន័រវេស បានហោះហើររួមគ្នាជាមួយយន្តហោះទម្លាក់គ្រាប់ B-2A និងធ្វើឡើងក្រោយពេលតិច ជាងមួយសប្ដាហ៍ បន្ទាប់ពីយន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្ររុស្ស៊ី ត្រូវបានគេប្រទះឃើញហោះហើរ នៅក្រៅដែនអាកាសអឺរ៉ុប។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា លោក Sigurd Tonning-Olsen ជាមន្ត្រីនាំពាក្យឲ្យទីបញ្ជាការចម្រុះ បានមានប្រសាសន៍យ៉ាងដូច្នេះថា “នេះគឺពិតជាព្រឹត្តិការណ៍ដ៏ពិសេស ហើយពីឡិតពិតជាមានចិត្តរំភើបរីករាយណាស់”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top