ព្រឹត្តិការណ៍

រកឃើញលំនៅ មនុស្សពីបុរាណ ត្រូវកម្ទេច ដោយផ្កាយដុះ កន្ទុយមួយផ្ទុះ នៅក្នុងបរិយាកាស ផែនដី កាលពីប្រមាណ ១២,៨០០ឆ្នាំមុន

ស៊ីរី ៖ ការសិក្សាស្រាវជ្រាវ មួយបានរកឃើញថា ការតាំងទីលំនៅ របស់មនុស្សនៅសម័យបុរាណ ត្រូវបានកម្ទេចដោយផ្កាយ ដុះកន្ទុយមួយបានផ្ទុះ នៅក្នុងបរិយាកាសផែនដី និងបានបញ្ជូនបំណែក នៃកញ្ចក់ក្តៅល្មមអាចរំលាយឡាន ដែលហោះទៅលើដីកាលពី ១២,៨០០ ឆ្នាំមុននេះ បើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ព្រឹត្តិការណ៍នេះបានបំផ្លាញ ភូមិមួយត្រូវបានគេរកឃើញនៅ Abu Hureyra ក្នុងប្រទេសស៊ីរី និងបានបែកខ្ចាត់ខ្ចាយ នូវកញ្ចក់រលាយដែលក្តៅល្មម ដែលអាចបំលែងរថយន្តបាន។ ផលប៉ះពាល់នេះត្រូវបានគេជឿថា បានរួមចំណែកដល់ការ ផុតពូជនៃសត្វធំៗជាច្រើនរួមមានថនិកសត្វ ក៏ដូចជាសត្វសេះ និងអូដ្ឋរបស់អាមេរិកខាងជើង ។

ក្រុមអ្នកជំនាញជឿជាក់ថា ការផ្ទុះនេះបានជួយនាំមកនូវការធ្លាក់ចុះនៃវប្បធម៌អាមេរិចខាងជើង Clovis និងនាំមកនូវភាពត្រជាក់នៃអាកាសធាតុ។ កញ្ចក់បែកត្រូវបានរកឃើញនៅ Abu Hureyra ត្រូវបានគេរកឃើញក្នុងចំណោមឆ្អឹង សម្ភារៈសំណង់ និងរុក្ខជាតិតាំងពីពេលដែលក្រុមត្រកូលទីមួយបានតាំងចិត្តដាំដុះដំណាំ។

អ្នកនិពន្ធ និងអ្នកភូគព្ភវិទូលោក James Kennett នៃសាកលវិទ្យាល័យ កាលីហ្វ័រញ៉ាបាននិយាយថា របកគំហើញថ្មីរបស់យើង តំណាងឲ្យភស្ដុតាង ដែលមានឥទ្ធិពលខ្លាំង ជាងមុនចំពោះសីតុណ្ហភាពខ្ពស់ ដែលអាចទាក់ ទងតែឥទ្ធិពលផែនដី។ តំបន់ Abu Hureyra ស្ថិតនៅលើគែមនៃតំបន់ដ៏ធំមួយគេស្គាល់ថា ជាព្រំប្រទល់ដែន ស្ងួតហ្រ្វេសហ្កាស (YDB) រួមបញ្ចូលប្រហែល៣០កន្លែងនៅទូទាំងទ្វីបអ៊ឺរ៉ុប អាមេរិក និងផ្នែកខ្លះនៃមជ្ឈិមបូព៌ា។

ស្នាមជ្រីវជ្រួញត្រូវបានកំណត់ ដោយសញ្ញានៃការដុតទ្រង់ទ្រាយធំ រួមទាំងស្រទាប់ខ្មៅដែលសម្បូរទៅដោយកាបូន ផ្លាទីន និងមានផ្ទុកនីណូមម៉មតូចៗរាប់លានមីល្លីម និងដែកតូចៗត្រូវតែបង្កើតឡើង ក្នុងកម្ដៅដ៏អស្ចារ្យ៕
ដោយ៖លី ភីលីព

Most Popular

To Top