ព្រឹត្តិការណ៍

ក្បាលព្រួញអាយុ ១៥០០ ឆ្នាំរបស់Viking រក្សាទុកក្នុងទឹកកករកឃើញ បន្ទាប់ពីការប្រែប្រួល អាកាសធាតុ រលាយផ្ទាំងទឹកកកន័រវេស

ន័រវេស ៖ ក្រុមអ្នកស្រាវជ្រាវ បានប្រាប់ឲ្យដឹងថា ការផ្លាស់ប្តូរអាកាស ធាតុបានបង្ហាញពីការ ខកខាន របស់Viking ដែលបានលាក់ខ្លួននៅក្នុងផ្ទាំងទឹកកក អស់រយៈពេល១៥០០ឆ្នាំនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្បាលព្រួញបុរាណមួយ មានអាយុកាល តាំងពីយុគសម័យដែកអាល្លឺម៉ង់ ត្រូវបានគេរកឃើញ នៅភាគខាងត្បូង ប្រទេសន័រវេស រួមជាមួយព្រួញរបស់វា និងស្លាបមួយនៅក្នុងស្លាបទឹកកក ដែលមានទីតាំងនៅភាគខាងត្បូង ប្រទេសន័រវេស ។ ក្បាលព្រួញធ្វើពីដែកមានប្រវែង ៧ អ៊ីញ និងមានទម្ងន់តែបន្តិចប៉ុណ្ណោះក្នុងមួយអោន ហើយរលាយនៅទឹកកកចម្ងាយមួយម៉ាយល៍។

អ្នកបុរាណវិទូពាក់ព័ន្ធ បានកត់សម្គាល់ថា ការប្រែប្រួលអាកាសធាតុ បានធ្វើឲ្យផ្ទាំងទឹកកក Jotunheimen កំពុងឡើងកម្ដៅខ្សាច់រលាយ ក្នុងទឹកកកធ្វើឲ្យវត្ថុ បុរាណទាំងនោះត្រូវបានដោះលែង ពីទ្រុងទឹកកក របស់ពួកគេ ។ បុរាណវិទូShoshi Parks ចូលរួមកម្មវិធី Glacier Archaeology Program បានសរសេរថា ‘ឧទ្យានជាតិចំនួន ៣ បានប្រែក្លាយនៅតំបន់នេះ នៃភាគកណ្តាលន័រវែស ប៉ុន្តែJotunheimen គឺអស្ចារ្យបំផុត ជាងគេ នេះបើយោងតាមគេហទំព័រ GlacierHub.org ថា ជាមួយកំពូលភ្នំ២៥០ ដែលមានកម្ពស់ ១,៩០០ ម៉ែត្ររួមទាំងកម្ពស់ខ្ពស់បំផុត នៅប៉ែកខាងជើងអឺរ៉ុប Galdhøpiggen and Glittertind ក្នុងចំណោមទីតានិចថ្ម មានបឹងអាល់ផែន និងបឹងផ្ទាំងទឹកកក ដែលឆ្លុះបញ្ចាំងពីទេសភាពបុរាណ នៃសម្រស់ដែលមិនអាចនិយាយបាន ៕

Most Popular

To Top