ព្រឹត្តិការណ៍

លោក​ ត្រាំ​ ផ្ញេីលិខិតទៅ លោក​ គីម​ ជុងអ៊ុន​ ស្នេីជួយកូរ៉េខាងជេីង​ ប្រឆាំង នឹងវីរុសកូរ៉ូណា

វ៉ាស៊ីនតោន៖​ បងស្រីរបស់លោកគីម​ ជុងអ៊ុន​ បានលេីកឡេីងថាប្រធានាធិបតីសហរដ្ឋអាមេរិកលោក​ ដូណាល់​ ត្រាំ​ បានផ្ញើលិខិតទៅមេដឹកនាំ កូរ៉េខាងជើងលោកគីម​ ជុងអ៊ុន​ ដោយស្នេីផ្តល់ជំនួយដល់របបនេះ​ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណានេះ។

លោកស្រី​ គីម​ យូជុង​ អនុប្រធាននាយកដ្ឋានទីមួយនៃគណៈកម្មាធិការកណ្តាល នៃគណបក្សពលករកូរ៉េខាងជើងបានឲ្យដឹងនៅក្នុងលិខិតថា“ លិខិតនេះគឺជាគំរូល្អមួយ​ ដែលបង្ហាញពីទំនាក់ទំនងផ្ទាល់ខ្លួន ពិសេស​ និងរឹងមាំ” រវាងលោក ដូណាល់​ ត្រាំ និងលោកគីម​ ជុងអ៊ុន។ 

លោកស្រីបន្ដទៀតថា​ “យើងចាត់ទុកវាជាការវិនិច្ឆ័យត្រឹមត្រូវ​ និងជាសកម្មភាពត្រឹមត្រូវសម្រាប់ ប្រធានាធិបតីអាមេរិក​ ក្នុងការខិតខំរក្សាទំនាក់ទំនងល្អ​ ដែលលោកមានជាមួយលោកប្រធានយើងដោយផ្ញើលិខិតផ្ទាល់ខ្លួន ម្តងទៀតនៅពេលឥឡូវនេះ​ នៅពេលដែលការលំបាក និងបញ្ហាប្រឈមធំ ៗ កំពុងកើតឡើងក្នុងការអភិវឌ្ឍ  ទំនាក់ទំនងទ្វេភាគីហើយគិតថានេះគួរតែត្រូវបានប៉ាន់ស្មានខ្ពស់៕ដោយ​ ឈូក​ បូរ៉ា

Most Popular

To Top