ព្រឹត្តិការណ៍

ការបំពុលបរិយាកាស ធ្លាក់ចុះនៅផ្នែកខ្លះនៃអាមេរិក ខណៈជនជាតិអាមេរិក រាប់លាននាក់ បង្ខំចិត្តនៅផ្ទះ ដោយសារតែការផ្ទុះឡើង នៃមេរោគឆ្លង

អាមេរិក៖ ការបំពុលបរិយាកាស បានធ្លាក់ចុះនៅទូទាំងសហរដ្ឋអាមេរិក ចំណែករដ្ឋជាច្រើន ត្រូវអនុវត្តឲ្យជនជាតិចាក់សោរនៅក្នុងផ្ទះ ដើម្បីបញ្ឈប់មេរោគ ឆ្លងពីការរីករាលដាលមេរោគកូរ៉ូណា រីឯទីក្រុង Los Angeles និងញូវយ៉កជួបប្រទះ នូវការធ្លាក់ចុះកម្រិត អាសូតឌីអុកស៊ីតច្រើនបំផុត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ចំពោះកាលីហ្វ័រញ៉ា ទទួលបានការកែលម្អដ៏ធំបំផុត នៅក្នុងគុណភាពខ្យល់ ជាពិសេសលើតំបន់ឆកសមុទ្រ និងជ្រលងភ្នំជាកន្លែង ដែលគោលការណ៍ណែនាំ ពីភាពខុសគ្នានៃសង្គមត្រូវបានអនុវត្ត។ តំបន់ទីប្រជុំជនផ្សេងទៀត រួមមានទីក្រុងស៊ីថល ញូវយ៉ក ឈីកាហ្គោ និងអាត្លង់តាក៏បានបង្ហាញ ពីការធ្លាក់ចុះផងដែរ បន្ទាប់ពីអ្នកស្រុក ត្រូវបានគេស្នើសុំឲ្យស្នាក់នៅក្នុងផ្ទះ ដើម្បីកំណត់ការរីករាលដាល នៃមេរោគ។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ផ្នែកខ្លះនៃសហរដ្ឋអាមេរិក បានអនុវត្តការចាក់សោរ ដែលអនុញ្ញាតឱ្យ តែការធ្វើដំណើរចាំបាច់ប៉ុណ្ណោះ ដើម្បីបញ្ឈប់ការរីករាលដាល នៃមេរោគនេះ។

វីរុសឆ្លងដែលបានចាប់ផ្តើម នៅក្នុងទីក្រុងវ៉ូហាន ប្រទេសចិន គឺជាជំងឺមួយដែលមិនធ្លាប់ ត្រូវបានគេឃើញ មុនពេលមានការផ្ទុះឡើង។ វាបានចាប់ផ្តើមនៅខែធ្នូឆ្នាំ ២០១៩ ហើយចាប់តាំងពីពេលនោះ មកបានឆ្លងប្រទេសជាង ១៦៤ នៅទូទាំងពិភពលោក៕ ដោយ៖លី ភីលីព

Most Popular

To Top