ព្រឹត្តិការណ៍

ហេតុការណ៍កំពប់ប្រេង ដ៏អាក្រក់មួយរបស់អាមេរិក ព្រមទាំងសម្លាប់មនុស្សអស់ ១១នាក់

ប្រវត្តិសាស្ត្រ: នៅថ្ងៃនេះក្នុង ឆ្នាំ២០១០ ការផ្ទុះនិងភ្លើងឆេះ នៅលើម៉ាស៊ីនខួងប្រេងដ៏ធំមួយ របស់អាមេរិក នៅតំបន់ឈូងសមុទ្រ Mexico ដែលមានចម្ងាយប្រហែល ៥០ម៉ាយ ពីឆ្នេរសមុទ្រ Louisiana បានសម្លាប់មនុស្សសរុបអស់១១នាក់ និងបង្កឱ្យមានការធ្លាយប្រេងដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។

ទំរាំនៅពេលដែលអណ្តូងនោះ ត្រូវបានគ្រប់គ្រងមកវិញបានគឺ មានរយៈពេលបីខែក្រោយមកហើយ ប្រេងឆៅប្រមាណ ៤,៩លានបារ៉ែលឬប្រហែលជា ២០៦លានលីត្រហ្កាឡុង បានហូរចូលឈូងសមុទ្រ។

នៅខែមករា ឆ្នាំ២០១១ គណៈកម្មាការស៊ើបអង្កេត ថ្នាក់ជាតិមួយបានចេញរបាយការណ៍ ដែលបញ្ចប់គ្រោះមហន្តរាយ ដែលមានឈ្មោះថា Deepwater Horizon នេះថា គឺជាហេតុការណ៍ដែលអាចដឹងជាមុននិងអាចការពារ បានប៉ុន្តែជាលទ្ធផលនៃ កំហុសដែលបណ្តាលមកពីមនុស្សកំហុស ផ្នែកវិស្វកម្មនិងការបរាជ័យការគ្រប់គ្រងរួម ជាមួយបទបញ្ជារបស់ រដ្ឋាភិបាលគ្មានប្រសិទ្ធភាព។

នៅខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមហ៊ុន BP ដែលទទួលរ៉ាប់រងលើអណ្តូងប្រេងកាតនេះបានយល់ព្រម ទទួលយកពាក្យប្តឹងចំពោះការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំនួន ១៤ករណី ដែលបានធ្វើឡើងដោយក្រសួងយុត្តិធម៌អាមេរិក ហើយថែមទាំងបានបង់ប្រាក់ពិន័យចំនួន ៤,៥ពាន់លានដុល្លារផងដែរ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top