ព្រឹត្តិការណ៍

ទ័ពជើងទឹក សហរដ្ឋអាមេរិក ទើបទទួលយកនាវា ចម្បាំង USS Zumwalt

បរទេស ៖ ទ័ពជើងទឹក សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃសុក្រ សប្ដាហ៍នេះថា ខ្លួនទើបទទួលបាននូវនាវាចម្បាំង លើផ្ទៃសមុទ្រពហុ បេសកកម្ម USS Zumwalt នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។

យោងតាមកងទ័ពជើងទឹក សហរដ្ឋអាមេរិក នាវាចម្បាំងពហុបេសកកម្ម USS Zumwalt នេះ ក្នុងពេលបច្ចុប្បន្ននេះ នឹងចូលរួមជាមួយកងកម្លាំងប្រយុទ្ធ នៃកងនាវាចម្បាំង ប៉ាស៊ីហ្វិកអាមេរិក ហើយនៅតែត្រូវ បានចាត់តាំងឲ្យមានការអភិវឌ្ឍន៍ សម្រាប់ការតេស្តសាកល្បង នៅលើសមុទ្រ ។

គួរបញ្ជាក់ថា នាវាចម្បាំងមានប្រវែង៦១០ហ្វីត ដែលដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១៣ និងបានចាកចេញពីផែ សម្រាប់ការដាក់ពង្រាយ ប្រើប្រាស់ឲ្យធ្វើប្រតិបត្តិការដំបូង ក្នុងឆ្នាំ២០១៩នោះ គឺជានាវាពិឃាតប្រភេទ Zumwalt ដំបូងបំផុត ហើយមាននាវាត្រឹមតែ៣គ្រឿងប៉ុណ្ណោះ ដែលត្រូវបានដាក់ឲ្យដំណើរការ នៅមុនពេលកម្មវិធីនាវា Zumwalt ត្រវបានផ្អាកក្នុងឆ្នាំ២០១៨៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top