ព្រឹត្តិការណ៍

រោងចក្រសៀងហៃ របស់ក្រុមហ៊ុន Tesla នឹងទទួលលទ្ធផលផលិត ៤០០០គ្រឿងក្នុងមួយសប្តាហ៍

ក្រុមហ៊ុនផលិត រថយន្តអេឡិចត្រូនិកអាមេរិក Tesla បាននិយាយថា រោងចក្រសៀងហៃរបស់ខ្លួន នៅតែបន្តទទួលបានកម្រិត ផលិតកម្មខ្ពស់នៅក្នុងត្រីមាសទី ១ ដោយរំពឹងថាទិន្នផល នឹងឈានដល់ ៤,០០០ គ្រឿងក្នុងមួយសប្តាហ៍ នៅពាក់កណ្តាលឆ្នាំ ២០២០ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ទោះបីជាឧស្សាហកម្មថយចុះ គួរឲ្យកត់សម្គាល់ នៅក្នុងឧស្សាហកម្មរថយន្ត ដោយសារ ការផ្ទុះមេរោគឆ្លងកូរ៉ូណាក៏ដោយ ក៏ប្រាក់ចំណូល របស់ក្រុមហ៊ុន Tesla នៅក្នុងត្រីមាសទី១ នៅតែកើនឡើង៣២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៥,៩៥ ពាន់លានដុល្លារ ដែលមានប្រាក់ចំណេញ សរុប ២៥.៥ ភាគរយខ្ពស់បំផុត ក្នុងរយៈពេល ១៨ ខែ នេះបើយោងតាមគេហទំព័រ electrive.com ។ ក្រៅពីនេះទំហំសរុបនៃ Model 3 ផលិតនៅប្រទេសចិន គឺជិតនឹងម៉ូដែល ដែលផលិតនៅសហរដ្ឋអាមេរិក។

ប្រាក់ចំណេញ ត្រូវបានជួយជំរុញ ដោយផ្នែកgigafactory ថ្មីរបស់ក្រុមហ៊ុននៅសៀងហៃ ដែលមានបំណងផលិតរថយន្ត ចំនួន ៤.០០០ គ្រឿងក្នុងមួយសប្តាហ៍ នៅពាក់កណ្តាលឆ្នាំ ២០២០ ជាមួយនឹងលទ្ធផលប្រចាំឆ្នាំ ដែលរំពឹងថានឹងឈានដល់ ២០០,០០០ គ្រឿង។

នៅថ្ងៃដដែលនោះ ក្រុមហ៊ុន Tesla បានប្រកាសតាមរយៈ គណនីផ្លូវការរបស់ខ្លួន នៅលើ Weibo ជាប្រព័ន្ធផ្សព្វផ្សាយសង្គមចិនថា តម្លៃនៃម៉ូដែល Model 3 Standard Range Plus ផលិតនៅប្រទេសចិន នឹងត្រូវកាត់បន្ថយ មកនៅតិចជាង៣០ម៉ឺនយ័ន ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រទេស ក្នុងការឧបត្ថម្ភធនថ្មី ជាមួយរថយន្តថាមពល៕ ដោយ៖លី ភីលីព

Most Popular

To Top