ព្រឹត្តិការណ៍

លោក ត្រាំ ពាក់ម៉ាសជាលើកដំបូង ក្រោយពីអគ្គរដ្ឋអាជ្ញារដ្ឋ ម្នាក់ហៅលោកថា ជាក្មេងឈ្លើយ

បរទេស៖ រូបភាពរបស់លោកដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ពាក់ម៉ាសមុខជាលើកដំបូង ពេលកំពុងបំពេញទស្សនកិច្ច នៅរដ្ឋមីឈីហ្គែន ត្រូវបានគេផ្សព្វផ្សាយ។ នៅក្នុងវីដេអូមួយដែលត្រូវបាន ចុះផ្សាយដោយសារព័ត៌មាន Sky News ប្រធានាធិបតីអាមេរិក អាចត្រូវបានគេមើលឃើញថា ពាក់ម៉ាសមុខពណ៌ខៀវ របស់កងទ័ពជើងទឹក។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា រូបភាពទាំងនោះត្រូវបានលេច ចេញបន្ទាប់ពីអគ្គរដ្ឋអាជ្ញារដ្ឋមួយរូប បានហៅលោក ត្រាំ ថាជា “ក្មេងឈ្លើយ” ដោយសារតែលោកបានបដិសេធថា មិនពាក់ម៉ាសមុខអំឡុងដំណើរកម្សាន្ត របស់រោងចក្រមួយដែលជា កម្មសិទ្ធិរបស់ក្រុមហ៊ុនរថយន្ត Ford ។

ព័ទ្ធជុំវិញដោយនាយកប្រតិបត្តិក្រុមហ៊ុន Ford ដែលបានពាក់ម៉ាស លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកបានពាក់ម៉ាសនេះ នៅមុនដំណើរទស្សនកិច្ចនេះទៅទៀត។ លោកថា «ខ្ញុំធ្លាប់បានពាក់វាពីមុន។ ខ្ញុំពាក់ម៉ាសនៅតំបន់ខាងក្រោយ។ ខ្ញុំមិនចង់ផ្តល់ភាពរីករាយ ដល់សារព័ត៌មានទេ នៅពេលបានឃើញវា។

លោក Trump បានទៅមើលរោងចក្រមួយដែល ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Ford នៅទីក្រុង Ypsilanti រដ្ឋមីឈីហ្គែនដែលត្រូវបាន ប្តូរមកផលិតម៉ាស៊ីនខ្យល់ និងឧបករណ៍ការពារផ្ទាល់ខ្លួន ដើម្បីប្រើក្នុងវិបត្តិជំងឺកូវីដ១៩ ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top