ព្រឹត្តិការណ៍

រកឃើញផ្នូរ អាយុ១០០០ឆ្នាំ ដ៏កម្ររបស់គូស្នេហ៍មួយគូ ស្ថិតក្នុងស្ពានអាកាស ទេពអប្សរ ដើម្បីបន្តមនោសញ្ចេតនា របស់ពួកគេជាតិក្រោយ

អ្នកបុរាណវិទូ បាននិយាយថា ពួកគេបានរកឃើញ ផ្នូរបុរាណ ដែលមានអាយុកាល ១០០០ឆ្នាំ របស់គូស្នេហ៍មួយគូ ដែលត្រូវបានគេបញ្ចុះរួមគ្នា រៀងបង្អួចកាត់តាមជញ្ជាំង ធ្វើឡើងដើម្បីបន្តមនោសញ្ចេតនា សម្រាប់ជាតិក្រោយៗ ទៀត ត្រូវបានគេរកឃើញនៅកណ្តាល ប្រទេសចិន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

បុរសជាប្តី និងនារីជាប្រពន្ធ ត្រូវបានគេប្រទះឃើញដេក នៅលើកម្រាលឥដ្ឋនៃរណ្តៅឥដ្ឋ របស់ពួកគេដោយក្បាល របស់ពួកគេត្រូវបានដាក់ នៅលើខ្នើយក្បឿង មួយនៅទីបញ្ចុះសព Tangjiawan បុរាណក្នុងទីក្រុង Ningxiang ខេត្ត Hunan ។ គ្រឿងស្មូនជាច្រើន ត្រូវបានគេរកឃើញជាមួយ នឹងសាកសព ត្រូវបានគេគិតថា សាកសពនេះ ស្ថិតនៅក្នុងរាជវង្ស សុងខាងជើង (៩៦០ ដល់ ១១២៧ នៃគ.ស ) ។ ការដាក់បញ្ចូល ប្រហោងក្នុងជញ្ជាំង ឬ ស្ពានទេពអប្សរ កម្រណាស់ ក្នុងការបញ្ចុះនៅចិន បុរាណ ។

យោងតាមកាសែតជាតិចិន បានឲ្យដឹងថា គ្រោងឆ្អឹងរបស់ពួកគេត្រូវ បានគេរកឃើញនៅក្នុងផ្នូរ ប៉ុន្តែត្រូវបានយកចេញឡើយ ។ អ្នកបុរាណវិទ្យានាំមុខ នៅតំបន់នោះ លោកYang Ningbo បាននិយាយថា វាជារឿងកម្រណាស់ ដែលបានរកឃើញគូស្នេហ៍មួយមាន “ ស្ពានទេពអប្សរ” ដាក់នៅចន្លោះពួកគេ ។ វាត្រូវបានផ្អែក លើជំនឿពីបុរាណថា បង្អួចនឹងអនុញ្ញាតឲ្យគូស្វាមី ភរិយាភ្ជាប់គ្នា ម្តងទៀតនៅជាតិក្រោយ ។

លោកបានបន្តថា ធ្យូងត្រូវបានរកឃើញនៅខាងក្រៅ ច្រកចូលផ្នូរផ្តល់ឱកាស ឲ្យវាត្រូវបានចុះកាលបរិច្ឆេទ ត្រឹមត្រូវជាងមុន តាមរយៈការណាត់ ជួបកាំរស្មីវិទ្យុសកម្ម។ ទោះជាយ៉ាងណាក៏ដោយ ការពិតពួកគេត្រូវបានគេបញ្ចុះជាមួយគ្នា ហើយនៅក្នុងផ្នូរថ្មបង្ហាញថា ពួកគេអាចមានទ្រព្យសម្បត្តិខ្លះ ៕
ដោយ៖លី ភីលីព

Most Popular

To Top