ក្លឹបខ្លាំងអាល្លឺម៉ង់ Leverkusen ត្រូវបានគេដឹងថា បានសម្រេចចិត្ត ផ្តល់កុងត្រាថ្មី ជូនឲ្យទៅកីឡាករ ខ្សែការពារប្រេស៊ីល Wendell រយៈពេល១ឆ្នាំទៀត រហូតដល់ឆ្នាំ២០២២។
កីឡាករប្រេស៊ីលរូបនេះ កើតនៅក្នុងឆ្នាំ១៩៩៣ ហើយកុងត្រាចាស់របស់ខ្លួន នឹងត្រូវផុតកំណត់ នៅត្រឹមចុងបញ្ចប់រដូវកាលក្រោយ ប៉ុន្តែ Wendell បានបន្តសាងស្នាដៃ ជាច្រើនមួយរយៈនេះ ទើបធ្វើឲ្យក្លឹបបានសម្រេច ចិត្តបន្តកុងត្រាថ្មីតែម្តង នេះបើយោងតាមការអះអាង របស់ប្រធានផ្នែកកីឡាក របស់ក្លឹបលោក Simon ROlfes បានបញ្ជាក់បន្ថែម។
គួរបញ្ជាក់ដែរថា ការប្រកួតបន្តបន្ទាប់របស់ Leverkusen នៅក្នុងលីគកំពូលអាល្លឺម៉ង់ មានដូចជាថ្ងៃទី៦ ខែមិថុនា ប៉ះ Bayern Munich, ថ្ងៃទី១៤ ខែមិថុនា ប៉ះនឹងក្រុមSchalke, ថ្ងៃទី១៧ ខែមិថុនា ប៉ះនឹងក្រមCologne, ថ្ងៃទី២០ ខែមិថុនា ប៉ះក្រុម Hertha Berlin និងថ្ងៃទី២៧ ខែមិថុនា ប៉ះនឹងក្រុម Mainz៕
ប្រែសម្រួល៖ស៊ុនលី
