អង់ការ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ថា ក្រុមអ្នកជំនាញជាច្រើន បានអះអាងថា ពលរដ្ឋតួកគី ដែលជាអ្នកជាអ្នកជក់បារី បានក្លាយជាពលរដ្ឋច្រើនបំផុត ដែលប្តេជ្ញាថា នឹងឈប់ជក់បារី ក្នុងអំឡុងពេលមានការ ផ្ទុះជំងឺកូវីដ១៩ ខណៈបញ្ហាសុខភាព បានប្រែក្លាយជាក្តីកង្វល់ ដ៏ធំបំផុត របស់ពួកគេ ។
មានការអះអាងជាច្រើនពីភស្តុតាង ដែលបង្ហាញថា អ្នកជក់បារីជាច្រើន អាចស្ម័គ្រចិត្តដើម្បីបញ្ឈប់ការ ជក់បារី ខណៈមានការឆ្លង ជំងឺកូវីដ១៩ កាន់តែច្រើនឡើងៗ តាមរយៈការប៉ះដៃ របស់ពួកគេ ។
អ្នកជក់បារីជាច្រើន ក៏អាចមានបញ្ហាសួត និងអាចធ្វើឲ្យការដកដង្ហើមខ្សោយ ដែលអាចជះឥទ្ធិពល ដល់សមត្ថភាពរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំង នឹងវីរុសកូរ៉ូណា ។
អង្គការសុខភាពពិភពលោក (WHO)បានជំរុញឲ្យក្រុមអ្នក ជក់បារីទាំងឡាយ ដើម្បីបញ្ឈប់ការជក់បារី និងដាក់ផែនការ ដល់ពួកគេ ដើម្បីចៀសវាងបង្កគ្រោះថ្នាក់ ដល់អ្នកដែលនៅជុំវិញពួកគេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
