ភ្នំពេញៈ ស្ថាប័នអន្តរជាតិ ដែលធ្វើការវិភាគលើ សេដ្ឋកិច្ចក្នុងតំបន់ គឺការិយាល័យស្រាវជ្រាវ ម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) បានអះអាងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹ ងងើបឡើងវិញ ៦.៥ ភាគរយ នៅឆ្នាំ២០២១ ។
ស្ថានភាពលំបាកនេះ ត្រូវបានគូសបញ្ជាក់នៅក្នុង របាយការណ៍បច្ចុប្បន្នភាព ក្នុងខែសីហា នៃចក្ខុវិស័យសេដ្ឋកិច្ច ក្នុងតំបន់អាស៊ានបូក៣ ឆ្នាំ២០២០ ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែសីហាកន្លងមកនេះ។
របាយការណ៍បានឱ្យដឹងថា “កំណើនសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជានៅឆ្នាំនេះ ត្រូវបានព្យាករណ៍ថា នឹងធ្លាក់ចុះពីការព្យាករណ៍កាលពីមុន ២,៧ ភាគរយដល់-១,៨ ភាគរយ ហើយបានកែប្រែការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនចន្លោះពី ៦.៨ ភាគរយមក៦.៥នៅឆ្នាំ២០២១” ។
នៅក្នុងតំបន់អាស៊ាន មានតែប្រទេសប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមប៉ុណ្ណោះ ដែលអាចរក្សាបាននូវកំណើន ជាវិជ្ជមាននៅឆ្នាំនេះ។
ប្រទេសឡាវ អាចរក្សាបាននូវកំណើន សេដ្ឋកិច្ចរបស់ខ្លួន ០,៥ ភាគរយ មីយ៉ាន់ម៉ា ១,១ភាគរយ ប្រ៊ុយណេ១,៦ ភាគរយ និងវៀតណាម៣,១ ភាគរយ។
សេដ្ឋកិច្ចរបស់ឥណ្ឌូនេស៊ីនឹងធ្លាក់ចុះ -០,៨ ភាគរយ កម្ពុជា -១,៨ ភាគរយ ម៉ាឡេស៊ី -៣,២ ភាគរយសឹង្ហបុរី -៦ ភាគរយ ហ្វីលីពីន -៦,៦ ភាគរយ និងថៃ -៧,៨ ភាគរយ។
សម្រាប់ឆ្នាំក្រោយការិយាល័យ AMRO ព្យាករណ៍វិជ្ជមានបន្ថែមទៀត ពីកំណើនសេដ្ឋកិច្ចរបស់ប្រ៊ុយណេនឹងកើន ៣,១ភាគរយ ថៃ និងឡាវមានកំណើន៤,៦ភាគរយ ឥណ្ឌូណេស៊ី៥,២ ភាគរយ ម៉ាឡេស៊ី៥,៧ ភាគរយ មីយ៉ាន់ម៉ា៦,២ ភាគរយក ម្ពុជា និងហ្វីលីពីន៦,៥ ភាគរយ ខណៈសឹង្ហបុរី និងវៀតណាមមានកំណើន ៧ភាគរយ។
ជំងឺរាតត្បាត COVID-១៩ នៅតែបន្តមានស្រមោលងងឹត និងមិនច្បាស់លើចក្ខុវិស័យ នៃកំណើនសេដ្ឋកិច្ច ដែលបានធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ចពិភពលោក ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២០ ។
លោក Hoe Ee Kh ប្រធានសេដ្ឋវិទូ AMRO មានប្រសាសន៍ថា “យើងរំពឹងថាការងើបឡើងវិញជារាងអក្សរ U ជាបណ្តើរៗ នៅក្នុងតំបន់អាស៊ានបូក៣ ដែលនាំមុខដោយប្រទេសចិន។ លោកបន្តថា “កំណើនសេដ្ឋកិច្ចក្នុងតំបន់ត្រូវបានរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះពី៤,៨ ភាគរយនៅក្នុងឆ្នាំ ២០១៩ មកសូន្យភាគរយ មុនពេលស្ទុះងើបឡើងខ្លាំងដល់៦,០ ភាគរយនៅឆ្នាំ២០២១” ។
លោកបានបន្ថែមថា សមាជិកចំនួន៩ ក្នុងចំណោមសមាជិកអាស៊ានទាំង១៤ ត្រូវបានរំពឹងថានឹងធ្លាក់ចុះនៅឆ្នាំនេះ។
លោក Li Lian Ong ប្រធានក្រុម និងអ្នកជំនាញនាំមុខសម្រាប់ ក្រុមអ្នកបង្កើតគោលនយោបាយអាស៊ានបូក៣ បាននិយាយថា ក្នុងឆមាសទី២ ឆ្នាំ ២០២០បញ្ហាប្រឈមធំបំផុត ដែលអាស៊ានកំពុងប្រឈម គឺការគ្រប់គ្រងការចាកចេញពីវិបត្តិ ជំងឺរាតត្បាតនឹងជាគន្លឹះ សម្រាប់ស្ថេរភាពហិរញ្ញវត្ថុក្នុងតំបន់ ៕
ប្រភព៖ propertyarea
