ហានូយ៖ មន្ត្រីនៃរដ្ឋាភិបាលវៀតណា កាលពីថ្ងៃចន្ទម្សិលមិញបានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនឹង ត្រូវប្រព្រឹត្តចាប៉ពីថ្ងៃពុធស្អែកនេះដល់ថ្ងៃសៅរ៍តាមរយៈ ការខលជា វីដេអូក្រោមអធិបតីភាព លោក Pham Binh Minh រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម។
អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Nguyen Quoc Dung បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថាកិច្ចប្រជុំចំនួន ២០ នឹងត្រូវបានរៀបចំឡើង ដែលក្នុងនោះរួមមានទាំងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសចិន – អាស៊ានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបីលើកទី ២១ និងវេទិកាតំបន់អាស៊ានលើកទី ២៧ ។
គួរឲ្យដឹងផងដែរថា នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏គ្រោងនឹងចូលរួមនិងថ្លែងសុន្ទរកថា នៅក្នុងពិធីបើកព្រឹត្តិការណ៍ នៅថ្ងៃពុធស្អែកនេះផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
