ព្រឹត្តិការណ៍

ផ្ទុះពោងសុវត្ថិភាពរបស់ ក្រុមហ៊ុនTakata បណ្តាលឲ្យសម្លាប់បុរសម្នាក់ក្រោយជួប ឧប្បត្តិហេតុនៅរដ្ឋអារីហ្សូណា

DETROIT៖ក្រុមអ្នកស៊ើបអង្កេតអាមេរិកបានកំណត់ថា កំណាត់នៃពោងសុវត្ថិភាពរបស់ក្រុមហ៊ុនTakataដែលផ្ទុះបានសម្លាប់អ្នកបើកបររថយន្ត BMW ពេលជួបឧប្បត្តិហេតុនៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក ដោយសារ Takata បានប្រើអាម៉ូញ៉ូមនីត្រាតងាយនឹងបង្កជាការផ្ទុះតូចមួយដើម្បីបំប៉ោងពោងសុវត្ថិភាពពេលធ្លាក់ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ការស្លាប់របស់បុរសមិនស្គាល់អត្តសញ្ញាណនៅខែកញ្ញា គឺជាលើកទី ១៨ នៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៩ និង២៧នាក់នៅទូទាំងពិភពលោកបណ្តាលមកពីឧបករណ៍បំប៉ោងដែលមានកំហុស។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិនឹងមិនបង្ហាញព័ត៌មានលម្អិតអំពីការស្លាប់នេះឡើយ ដោយសម្អាងលើការព្រួយបារម្ភអំពីភាពឯកជន។ ប៉ុន្តែទីភ្នាក់ងារនេះបាននិយាយថា ឧប្បត្តិហេតុនេះបានបញ្ជាក់ពីសារសំខាន់នៃការធ្វើការប្រមូលពោងសុវត្ថិភាពមកវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន BMW បាននិយាយថា បុរសជួបឧប្បត្តិហេតុនោះកំពុងបើកបររថយន្តម៉ាក BMW ស៊េរីឆ្នាំ ២០០៤ ៣ “2004 3 Series BMW” ។ ក្រុមហ៊ុនបាននិយាយថា ខ្លួនបានកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណ និងទាក់ទងម្ចាស់ BMWs ចាស់ជាមួយនឹងកាបូបខ្យល់ Takata ត្រូវបានប្រមូលមកវិញ។

សេចក្តីថ្លែងការណ៍បានបន្តថា យើងជំរុញឲ្យម្ចាស់កម្មសិទ្ធិទាំងអស់យកចិត្តទុកដាក់លើការប្រមូលយកមកវិញហើយត្រូវធ្វើការប្រមូលយកមកវិញនៅមជ្ឈមណ្ឌល BMW ឲ្យបានឆាប់បំផុត។ Takata បានប្រើអាម៉ូញ៉ូមនីត្រាតងាយនឹងបង្កជាការផ្ទុះតូចមួយដើម្បីបំប៉ោងពោងសុវត្ថិភាពពេលធ្លាក់ ប៉ុន្តែសារធាតុគីមីអាចប្រែប្រួលជាងពេលណាប៉ះពាល់នៅពេលមានសំណើមនៅលើអាកាស។ 

បញ្ហានេះបណ្តាលឲ្យមានការប្រមូលរថយន្តជាស៊េរីធំបំផុតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិកដោយយ៉ាងហោចណាស់ចំនួន ៦៣ លានគ្រឿងត្រូវបានប្រមូលមកវិញ។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថាគិតមកត្រឹមខែកញ្ញានេះជាង ១១,១ លាននាក់មិនទាន់ត្រូវបានជួសជុលនៅឡើយទេ៕ ដោយ៖លី ភីលីព

Most Popular

To Top