ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ជូនយន្តហោះប្រតិកម្ម ឡើងស្ទាក់យន្តហោះស៊ើបការណ៍ របស់អាមេរិក នៅលើមហាសមុទ្រប៉ាស៊ីហ្វិក

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ថា ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះប្រតិកម្មរបស់រុស្ស៊ី មួយគ្រឿងម៉ាក MiG-31 បានហោះឡើងស្ទះយន្តហោះ ស៊ើបការណ៍របស់សហរដ្ឋអាមេរិក ដែលបានហោះកាត់ពី លើមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃសុក្រនេះ ។

ក្រសួងបានឲ្យដឹងថា រ៉ាដារបស់រុស្ស៊ី បានរកឃើញគោលដៅមួយនៅលើអាកាស ដែលនៅគៀកនឹងព្រំដែនរបស់រុស្ស៊ី នៅពីលើមហាសមុទ្រប៉ាស៊ីហ្វិក ហើយយន្តហោះ MiG-31 បានហោះចេញពីទីលានហោះហើរមួយ នៅក្រុង របស់ប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការហោះហើរនេហ ។

អាកាសយានិកនៃ យន្តហោះប្រតិកម្មរបស់រុស្ស៊ី បានកំណត់គោលដៅអាកាស ដែលបញ្ជាក់អំពីអត្តសញ្ញាណនៃ យន្តហោះស៊ើបការណ៍មួយគ្រឿងម៉ាក RC-135 របស់កងទ័ពអាកាស របស់សហរដ្ឋអាមេរិក ហើយបន្ទាប់មកបានហោះ អមយន្តហោះនោះ នៅពីលើមហាសមុទ្រប៉ាស៊ីហ្វិក ។

បន្ទាប់ពីយន្តហោះរបស់សហរដ្ឋអាមេរិក បានហោះផុតពីព្រំដែនរបស់រុស្ស៊ី យន្តហោះ MiG-31 បានវិលមកកាន់ទីលានវិញប្រកបដោយសុវត្ថិភាព ។

ក្រសួងបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលហោះហើររបស់ខ្លួន យន្តហោះប្រតិកម្មរបស់រុស្ស៊ី បានប្រតិបត្តិតាមច្បាប់អន្តរជាតិ ដ៏តឹងរឹងសម្រាប់ការប្រើប្រាស់អវកាស ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top