ព្រឹត្តិការណ៍ដ៏អស្ចារ្យ ត្រូវនឹងភាសាខ្មែរ តែងហៅថា «ចន្ទគ្រាស» អាចនឹងចាប់ផ្ដើមចាប់ពីម៉ោង ៦ ល្ងាចនេះតទៅនៅថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២១ ។ នេះបើយោងតាមប្រភព សារព័ត៌មានវិទ្យាសាស្ត្រនានា ចុះផ្សាយ កាលពីម្សិលមិញ។
ដំណឹងនេះ អាចនឹងខកចិត្ត សម្រាប់ប្រជាជនកម្ពុជា ដោយហេតុថា ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា ទើបនឹងចេញសេចក្តីប្រកាសអំពី អាកាសធាតុមិនអំណោយផល ដោយកន្លែងរយៈពេលប៉ុន្មានថ្ងៃនេះ នឹងមានព្យុះភ្លៀងឥទ្ធិពលពីបង្គួរទៅខ្លាំង ចាប់ពីថ្ងៃទី ២៦-២៨ ឧសភា និងបន្តរហូតដល់ថ្ងៃទី ១ មិថុនា ២០២១។
ប្រសិនបើផ្ទៃមេឃ ត្រឡប់មកប្រក្រតីវិញ កម្ពុជា ក៏ដូចជាអ្នករស់នៅក្នុងទីក្រុងភ្នំពេញ នឹងអាចមើលឃើញផ្នែកដំបូងរបស់ចន្ទគ្រាស រហូតដល់ដំណាក់កាល ចន្ទគ្រាសពេញបញ្ចប់។
ក្នុងថ្ងៃតែមួយនឹងមានព្រឹត្តិការណ៍បីផ្ទួនគ្នាកើតឡើងគឺ បាតុភូតព្រះចន្ទពេញបូណ៌មី (Supermoon), បាតុភូតព្រះចន្ទក្រហម ( Blood Moon) និងបាតុភូតចន្ទគ្រាសពេញវង់ (Total Lunar Eclipse)។
ព្រឹត្តិការណ៍នេះ ជាពេលដែលព្រះចន្ទវិលមកជិតផែនដីបំផុត ស្ថិតនៅចម្ងាយ ៣៥៧០ ៤៦០ គីឡូម៉ែត្រពីផែនដី ។ ព្រះចន្ទ នៅថ្ងៃនេះនឹងមានទំហំធំជាងធម្មតាដល់ទៅ ៧% ព្រមទាំងភ្លឺខ្លាំងជាងសព្វមួយដង ។ អ្នកគ្រប់គ្នា អាចមើលវាឃើញដោយភ្នែកទទេ គ្មានគ្រោះថ្នាក់អ្វីឡើយ។
អ្នកវិទ្យាសាស្រ្ត NASA និយាយថា «ទីតាំងល្អបំផុត ដើម្បីមើលបាតុភូតនេះគឺ រដ្ឋហាវ៉ៃ និងរដ្ឋកាលីហ្វ័រញ៉ា ជាដើម ។ មនុស្សដែលស្ថិតនៅតំបន់អាស៊ីដូចជា៖ អូស្ត្រាលី ខាងត្បូងនិងខាងកើតទ្វីបអាស៊ី, អូស្ត្រាលី, ភាគច្រើន នៃភាគខាងជើងទ្វីបអាមេរិក, អាមេរិកខាងត្បូង, តំបន់ប៉ាស៊ីហ្វិក, អាត្លង់ទិក, មហាសមុទ្រឥណ្ឌា, ទ្វីបអង់តាកទិក សុទ្ធតែនឹងមានឱកាសតាមដាន បាតុភូតដ៏អស្ចារ្យ ខាងលើនេះបាន៕ sabay