ព្រឹត្តិការណ៍

ធ្លាក់យន្ដហោះយោធា នៅមីយ៉ាន់ម៉ា ស្លាប់មនុស្ស ១២នាក់

រ៉ង់ហ្គូន៖ អ្នកនាំពាក្យយោធាបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី១០ ខែមិថុនានេះថា មនុស្ស ១២ នាក់បានស្លាប់ នៅពេលយន្តហោះយោធាមីយ៉ាន់ម៉ា ដឹកព្រះសង្ឃជាន់ខ្ពស់ និងម្ចាស់ជំនួយជា ច្រើនចូលរួមព្រឹត្តិការណ៍សាសនាមួយ បានធ្លាក់នៅកណ្តាលប្រទេស។

អ្នកនាំពាក្យលោក Zaw Min Tun បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះដែលដឹកនាវិក ៦ នាក់ និងអ្នកដំណើរ ៨ នាក់បានធ្លាក់ភ្លាមៗមុនពេលមកដល់ទីក្រុង Pyin Oo Lwin ។

ការចាក់ផ្សាយវីដេអូដោយប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានបង្ហាញពីបំណែកនៃយន្ដហោះ ផ្ទុះឆេះពាសពេញដី ប៉ុន្ដែទីភ្នាក់ងារព័ត៌មានបារាំង AFP មិនអាចបញ្ជាក់ពីរូបភាពនោះបាននៅឡើយទេ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នកឆ្លើយតបគ្រាអាសន្នអាចជួយសង្គ្ រោះក្មេងប្រុសម្នាក់ និងពលទាហានម្នាក់ពីក្រុមអាកាសយានិក ដោយបន្ថែមថា ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យយោធា ក្បែរនោះដើម្បីព្យាបាល។

សេចក្តីរាយការណ៍បានឲ្យដឹងទៀងថា កាស្យាសារ៉ា ដែលជាព្រះសង្ឃលេចធ្លោមួយអង្គមកពីវត្តហ្សាយកុន នៅជិតរដ្ឋធានីណាន់យ៉ាន និងម្ចាស់ជំនួយចំនួន ៧ នាក់ទៀត បានធ្វើដំណើរតាមយន្តហោះ ដោយធ្វើដំណើរទៅកាន់ Pyin Oo Lwin ដើម្បីបើកពិធីសាសនាមួយ។

គួរបញ្ជាក់ថា Pyin Oo Lwin ជាផ្ទះរបស់បណ្ឌិត្យសភាសេវាកម្មការពារជាតិ ដែលជាកន្លែងហ្វឹកហាត់ផ្នែកយោធារបស់យោធាមីយ៉ាន់ម៉ា ហើយសូម្បីតែមេដឹកនាំរបបយោធា គឺលោកមីន អ៊ុងឡាំង ក៏ជានិស្សិតបញ្ចប់ការសិក្សានៅទីនោះដែរ៕

Most Popular

To Top