នៅលើពិភពលោកយើងនេះ គ្រប់បណ្តាប្រទេសទាំងអស់ សុទ្ធសឹងតែបានកសាង នៅរូបសំណាកជាច្រើន ដើម្បីតំណាង ឬក៏រំលឹកទៅដល់ប្រវត្តិអ្វីមួយ ទៅតាមតំបន់គ្រប់ទីកន្លែង ពាសពេញផ្ទៃប្រទេសនីមួយៗ ។ រូបសំណាកខ្លះ ក៏មានទំហំតូច ខ្លះក៏មានទំហំធំមហិមា ដែលមើលទៅ គួរឲ្យកោតស្ញប់ស្ញែងជាទីបំផុត ។
សូមលើកយករូបសំណាក ចំនួន៥ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុត នៅលើសាកលលោក ដើម្បីឲ្យប្រិយមិត្តបានជ្រាប៖
ទី១. រូបសំណាក Sardar Vallabhbhai Patel
រូបសំណាក សាដា វ៉ាឡាបហៃ ផាធែល (Sardar Vallabhbhai Patel) ស្ថិតក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា គឺជារូបសំណាកដែលមានកម្ពស់ខ្ពស់បំផុត នៅលើពិភពលោក នាពេលបច្ចុប្បន្ន ដោយមានកម្ពស់ រហូតទៅដល់១៨២ម៉ត្រ កសាងកាលពីឆ្នាំ២០១៨ កន្លងទៅ។

ទី២. រូបសំណាកព្រះពុទ្ធ នៅប្រទេសចិន (Spring Temple Buddha)
រូបសំណាកព្រះពុទ្ធ ស្ថិតក្នុងខេត្តHenan ប្រទេសចិនគឺជា រូបសំណាកដែលមានកម្ពស់ខ្ពស់លំដាប់លេខ២ នៅលើពិភពលោក ដោយមានកម្ពស់រហូតទៅដល់១២៨ម៉ែត្រឯណោះ ។ រូបសំណាកនេះបានបញ្ចប់ការ សាងសង់កាលពីឆ្នាំ២០០៨ ។

ទី៣. រូបសំណាកព្រះពុទ្ធ នៅប្រទេសមីយ៉ាន់ម៉ា(Laykyun Sekkya)
រូបសំណាកព្រះពុទ្ធនៅប្រទេសមីយ៉ាន់ម៉ា ជា រូបសំណាកដែលមានកម្ពស់ខ្ពស់លំដាប់លេខ៣ នៅលើពិភពលោក។ ត្រូវបានបញ្ចប់ការសាងសង់ កាលពីឆ្នាំ២០០៨ និងមានកម្ពស់ ១១៦ម៉ែត្រ បើគិតទាំងទម្រទៀតមានកម្ពស់១២៩ ម៉ែត្រ ឯណោះ ។

ទី៤.រូបសំណាកព្រះពុទ្ធ ប្រទេសជប៉ុន (Ushiku Daibutsu)
រូបសំណាកព្រះពុទ្ធ ស្ថិតក្នុង ប្រទេសជប៉ុន ជារូបសំណាកដែលមានកម្ពស់ខ្ពស់លំដាប់លេខ៤ នៅលើពិភពលោក មានកម្ពស់១០០ម៉ែត្រ គិតទាំងទម្រទៀត មានកម្ពស់១២០ម៉ែត្រ សាងសង់កាលពីឆ្នាំ១៩៩៣ ។

ទី៥.រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីម ប្រទេសជប៉ុន(Sendai Daikannon)
រូបសំណាកព្រះម៉ែគង់ស៊ីអ៊ីម ស្ថិតក្នុងប្រទេសជប៉ុន ជារូបសំណាកធំលំដាប់លេខ៥ នៅលើលោក រូបសំណាកនេះ មានកម្ពស់១០០ម៉ែត្រ សាងសង់កាលពីឆ្នាំ១៩៩១ ។

