នៅប្រទេសណាក៏ដោយសុទ្ធតែមានគ្រឿងសព្វាវុធ ក៏ដូចជាយានជំនិះយោធាសម្រាប់ការការពារ ពីការឈ្លានពានរបស់សត្រូវ។ ប៉ុន្តែវាមិនមែនមានន័យថា គ្រប់ប្រទេសទាំងអស់មានឧបករណ៍យោធាទំនើបៗដូចគ្នាឡើយ ពោលគឺប្រទេសខ្លះជឿនលឿនខ្លាំង តួយ៉ាងដូចជាបារាំង។

ថ្ងៃនេះ Sabay សុំរម្លឹកពីនាវាជ្រមុជទឹកប្រភេទ Typhoon ដ៏ធំមហិមារបស់រុស្ស៊ី ដែលមានចំនួន ៦គ្រឿង។ នាវានីមួយៗមានប្រវែង១៧៥ម៉ែត្រ ហើយមានសមត្ថភាពផ្ទុកមីស៊ីល នុយក្លេអ៊ែរប៉ាលីស្ទិក បានចំនួន ២០គ្រាប់។ រាល់ការជ្រមុជទឹកម្ដងៗ វាអាចស្ថិតនៅក្រោមសមុទ្រចំនួន ៣ខែដោយគ្មានបញ្ហា។

Typhoon ត្រូវការនាវិកចំនួន ១៦០នាក់ សម្រាប់ការបញ្ជាឲ្យដំណើរការ។ Typhoon បានលេចវត្តមានពេញលេញ និងត្រូវដាក់ឲ្យដំណើរការនៅក្នុងឆ្នាំ១៩៨០ ។ ធ្លាប់មានគម្រោងធ្វើទំនើបកម្មនាវា Typhoon ជំនាន់ទី១ ប៉ុន្តែក្រោយមកក៏ត្រូវលុបចោលវិញនៅក្នុងឆ្នាំ២០១២ ដោយសារតែតម្លៃកែខៃថ្លៃខ្លាំងពេក ៕

