ពិធីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ ជាបុណ្យមួយដ៏សំខាន់របស់ជនជាតិចិន ឬអ្នកជាប់ខ្សែស្រឡាយចិន។ មិនខុសពីប្រទេសដទៃដែលមានអ្នកជាប់ខ្សែស្រឡាយចិន នៅក្នុងប្រទេសកម្ពុជាក៏មាន បងប្អូនដែលជាប់ខ្សែស្រឡាយចិន និងតែងប្រារព្ធធ្វើពិធីជារៀងរាល់ឆ្នាំផងដែរ។
ដោយឡែក នៅក្នុងថ្ងៃសែន តើអ្នកមានដែលកត់សម្គាល់ទេថា ហេតុអ្វីបានជាគេសែនផ្លែក្រូច នៅថ្ងៃចូលឆ្នាំចិន?

នៅក្នុងពិធីបុណ្យចូលឆ្នាំចិន រាល់មុខម្ហូប ផ្លែឈើ និងគ្រឿងតង្វាយផ្សេងៗ តែងតំណាងឲ្យអត្ថន័យផ្សេងៗគ្នា ទៅតាមជំនឿតៗគ្នា។ ជាក់ស្តែង ផ្លែក្រូចជាផ្លែឈើមួយប្រភេទដែលប្រជាជនចិន និងអ្នកជាប់ខ្សែស្រឡាយចិនជឿថា នាំលាភសំណាងចូលក្នុងគ្រួសារ។
មូលហេតុដែលគេជឿថា ផ្លែក្រូចនាំសំណាងនោះ គឺដោយសារពាក្យចិនសម្រាប់កុកងឺ kam មានន័យស្រដៀងទៅនឹងពាក្យ «មាស»។ ហេតុដូច្នេះហើយ ប្រសិនបើមានផ្លែក្រូចនៅផ្ទះ របស់អ្នកនៅថ្ងៃចូលឆ្នាំចិន គេជឿថា នឹងនាំទ្រព្យសម្បត្តិហូរហៀរចូលពេញផ្ទះ។

ម្យ៉ាងវិញទៀត នៅពេលគេចែកអាំងប៉ាវ គេតែងដាក់ភ្ជាប់ជាមួយនឹងផ្លែក្រូចខ្វិច ដ៏ធំមួយដើម្បីនាំសំណាង និងបង្កើនភាពផ្អែមល្ហែម។ នៅក្នុងពិធីបុណ្យចូលឆ្នាំចិន នៅតាមផ្ទះនីមួយៗតែងតាំង ជាមួយនឹងផ្លែក្រូច និងជាអំណោយសម្រាប់ដល់បងប្អូនញាតិមិត្ត ៕ ប្រភព៖ Sabay
