ព្រឹត្តិការណ៍

ចូលឆ្នាំចិន៣ថ្ងៃ! កូនចៅជាប់សែស្រឡាយចិន កុំបំពានត្រណមទាំងនេះ ប្រយ័ត្នរកស៊ីអត់ឡើង

ចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន ឆ្នាំ២០២៣នេះ គឺកាន់តែខិតចូលមកដល់ហើយ ជាហេតុដែលកូនចៅ អ្នកជាប់ខ្សែស្រឡាយចិន ត្រូវប្រុងប្រយ័ត្ន អនុវត្តន៍ត្រណមផ្សេងៗ ទៅតាមក្បួនតម្រា របស់ខ្សែចិន ដោយគេជឿជាក់ថា ប្រសិនបើមិនមានការអនុវត្តន៍ តំណមត្រឹមត្រូវ តាមក្បួនខ្នាតទេ អាចនឹងនាំលាភមិនល្អ នាំឱ្យកើតរឿងហេតុផ្សេងៗ និងអាចនាំរឿងខាតបង់ ដល់ក្រុមគ្រួសារផងដែរ។

ក្នុងអំឡុងចូលឆ្នាំរយៈពេល៣ថ្ងៃនេះ កូនចៅសែចិនចាំបាច់ណាស់ ត្រូវអនុវត្តន៍តំណម ដោយចាស់ទុំមិនឲ្យបោសផ្ទះ សម្បែងចេញទៅក្រៅទេ តែបើចាំ បាច់ត្រូវបោស សំរាមគប្បីត្រូវបោសប្រមូលចូលទៅក្នុង ផ្ទះហើយ រៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ ។ ប្រសិនបើកូនចៅចិន គោរពមិន បានខ្ជប់ខ្ជួននោះ គ្រួសារអាចនឹងរកស៊ីមិនសូវ កាក់កបផងដែរ ពិសេសក្នុងថ្ងៃពិសេសចូលឆ្នាំ ទាំង៣ថ្ងៃខាងក្រោមនេះ ៖

ថ្ងៃទី១. ជាថ្ងៃសែន ទាំងចាស់ ទាំងក្មេង ដែលជាកូនចៅជាប់ស្រឡាយចិន រស់នៅក្នុងដំបូល ក្នុងគ្រួសារតែមួយ ត្រូវនៅជួបជុំគ្នា ក្នុងផ្ទះដាច់ខាត ។

ថ្ងៃទី២. ចាស់បុរាណ អនុញ្ញាតឲ្យកូនចៅចិនដើរទៅផ្ទះសាច់ញាតិ ហើយគេតែងជូនចំណីអាហារ ផ្លែឈើ ដល់គ្នាទៅវិញទៅមក សម្រាប់បរិភោគ និងភ្ជាប់ដោយពាក្យ ជូនពរផងដែរ ។

ថ្ងៃទី៣. ជាថ្ងៃដើរកម្សាន្តសប្បាយ ជាងនេះនោះ អ្នកជាប់សែស្រឡាយចិន មិនដែលភ្លេចឡើយកាដូអាំងប៉ាវ ដ៏មានអត្ថន័យបំផុត ៕

Most Popular

To Top