ព្រឹត្តិការណ៍

អាចទេ ថាទីតាំងដ៏អាថ៌កំបាំង​ ក្នុងរាជធានីអង្គរធំ នេះគឺជាផ្នូររបស់ស្ដេច ណាមួយ នាសម័យអង្គរ

តើនេះជាផ្នូរសព របស់ស្តេចមែនទេ ដែលកសាងក្នុងរាជកាល របស់ព្រះបាទជ័យវរ្ម័នទី៧?​ ពេលយើងទៅទស្សនា ព្រះពន្លាជល់ដំរី យើងប្រទះឃើញគ្រឹះទីលានមួយ ដែលសង់ជាប់គ្នាជាមួយ ព្រះពន្លាជល់ដំរី ផ្នែកខាងជើងបំផុត។

នៅផ្នែកខាងលើមានពូនដីខ្ពស់ដូចកូនទួលតូចមួយ ហើយតំកល់នូវទម្រ ដែលមានរាងដូចផ្កាឈូករីក មានសន្លឹករីក ។ រីឯខាងមុខ ខាងកើត មានចម្លាក់ជាច្រើន ឥតគណនា តែចម្លាក់ដែលលេចធ្លោបំផុត គីចម្លាក់ដំរីក្បាល៣ សេះក្បាល៥ មានរាំ ហ៊ោកញ្ច្រៀវ ចំណែកនៅខាងក្រោម បង្អស់មានចម្លាក់ ដ៏ច្រើនស្អេកស្កះ ពោរពាស អនេក។

តើទីនេះបុព្វបុរសកសាងសំរាប់ធ្វើអ្វី តើទីនេះអាចជាផ្នូរសពមែនទេ ។ នេះគ្រាន់តែជាការសន្និដ្ឋាន របស់មុគ្គទេស លោក រេត សាមុត ប៉ុណ្ណោះ ការពិតយ៉ាងណាយើង ត្រូវការពេលវេលាច្រើនទៀត ដើម្បីសិក្សាស្រាវជ្រាវ ។ យ៉ាងណាតាមការសន្និដ្ឋានតគ្នាគេថា ទីនេះជាកន្លែងសំរាប់ តំកល់ទឹកមន្តទុកប្រក់ព្រំ លាងជំរះព្រះកាយដល់ព្រះរាជា លើករាសី កំចាត់ឧបទ្របទាំងពួង នាសម័យនោះ៕

Most Popular

To Top