ព្រឹត្តិការណ៍

ផ្លូវកង់ ដែលអមដោយ ​ទេសភាព ​ដ៏ស្រស់ស្អាត ក្នុងរមណីយដ្ឋានអង្គរ

អាជ្ញាធរជាតិអប្សរា បាន​ស្ថាបនាផ្លូវកង់​ ក្នុងរមណីយដ្ឋានអង្គរ សម្រាប់បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ និងដើម្បីឱ្យទទួលបានអារម្មណ៍ប្លែក ប្តូរបរិយាកាសថ្មីជាមួយទេសភាពដ៏ស្រស់ស្អាត សុខភាព និងលុបបំបាត់ផ្សែងពុល​ដែលបង្ក​គ្រោះថ្នាក់ដល់ការអភិរក្សប្រាសាទ ។

សូមជម្រាប​ថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើម សង់ផ្លូវកង់ ក្នុងរមណីយដ្ឋានអង្គរនៅឆ្នាំ២០២០ ដើម្បីសម្រួលដល់ ភ្ញៀវទេសចរ ដែលនិយមជិះកង់កម្សាន្ត។ ផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរប្រវែងសរុបជាង ២៣គីឡូម៉ែត្រ ហើយក្នុងនោះក៏មានឆ្លងស្ទឹង ចំនួន៤ទីតាំងផងដែរ ។
គោលបំណងសំខាន់ នៃការបង្កើតផ្លូវកង់ក្នុងរមណីយដ្ឋានអង្គរ គឺការចង់បែងចែកឱ្យដាក់ពីគ្នារវាងផ្លូវ ចរាចរណ៍ធម្មតា និងផ្លូវកង់ ដើម្បីលើកកម្ពស់កីឡាជិះកង់ ការកាត់បន្ថយគ្រោះថ្នាក់ នៅ​លើដងផ្លូវ រវាងអ្នកជិះយានយន្ត និងអ្នកជិះកង់ ពិសេសកាត់បន្ថយផ្សែងយានយន្ត​ ដែលប៉ះពាល់ដល់ថ្មប្រាសាទ ៕

Most Popular

To Top