ប្លែកៗ

សាស្រ្តាចារ្យ ចូលនិវត្តន៍វ័យ៦៦ឆ្នាំ ថតជាប់កំហឹង ព្រះអាទិត្យ មិនគួរឲ្យជឿ ពីសួនច្បារ របស់លោក នៅទីក្រុងខេន

ទីក្រុងខេន៖រូបភាពប្លែកៗ នៃពន្លឺព្រះអាទិត្យដែលបង្ហាញ ពីការពុះកញ្ជ្រោលលើផ្ទៃមេឃជាមួយនឹងផ្លាស្មាពណ៌សថតបានដោយ សាស្រ្តាចារ្យចូលនិវត្តន៍ពី សួនច្បាររបស់លោកនៅទីក្រុងខេននៃចក្រភពអង់គ្លេស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

លោកនិយាយថា លោក Paul Andrew មកពីDover បានផ្តិតយករូបភាពដោយប្រើកែវយឹត Lund 152 របស់លោក ដោយបានវិនិយោគថវិកាជាច្រើន។ កម្រងរូបភាពជាច្រើនបង្ហាញពីផ្ទៃនៃភាពច្របូកច្របល់របស់ផ្កាយយើង ដោយមានចម្ងាយជាង ៩២ លានម៉ាយពីផែនដី។
លោកបានបន្តថា ការប៉ាន់ប្រមាណនៃ ការផ្ទុះផ្លាស្មាដ៏ឃោរឃៅជាបន្តបន្ទាប់ ចេញពីផ្ទៃវា ត្រូវបានចាប់យកដោយចន្លោះជ្រៅនៃអវកាសជាផ្ទាំងខាងក្រោយ។

លោក Andrew និយាយថា ពេលវេលាល្អបំផុត នៃថតរូបព្រះអាទិត្យគឺនៅរដូវក្តៅ នៅពេលវាខ្ពស់នៅលើមេឃដែលស្ទះដោយពពក និងអាចប្រើបានយូរ។ ខ្ញុំប្រើតេឡេស្កុបរបស់ខ្ញុំតាមដែលអាចធ្វើទៅបាន នៅពេលមានពន្លឺថ្ងៃ ទោះយ៉ាងណាខ្ញុំមិនអាច ច្រើនទេក្នុងអំឡុងខែរដូវរងារ ដោយសារព្រះអាទិត្យទាបនៅលើមេឃ ហើយស្ថានភាព មើលឃើញអាចអន់។

បន្ទាប់ពីលោកចូលនិវត្តន៍ក្នុងនាម ជាសាស្ត្រាចារ្យផ្នែកថតរូបពី សាកលវិទ្យាល័យ Kent លោក Andrew ចង់បញ្ចូលចំណាប់អារម្មណ៍ របស់លោក នៅក្នុងសិល្បៈ និងតារាវិទ្យា៕ ដោយ៖លី ភីលីព

Most Popular

To Top