ប្លែកៗ

ដឹងទេថាផោម របស់មនុស្ស អាចមានល្បឿនទៅដល់ ៣ម៉ែត្រក្នុងវិនាទី ជាមធ្យម

វាអាចជាប្រធានបទដែលស្តាប់ទៅមិនសូវទំនង នៅពេលដែលយើងលឺពាក្យថាផោមប៉ុន្តែជាវប្បធម៍ ជាសាធារណនិងជាទូទៅវាគឺជាផ្នែកមួយនៃសកម្មភាពរបស់មនុស្សទាំងឡាយ គ្រប់គ្នាដែលកំពុងមានរាល់ថ្ងៃ។

នៅក្នុងក្រុមជនជាតិឥណ្ឌាមួយ ដែលរស់នៅក្នុងអាមេរិកខាងត្បូងបានឲ្យអត្ថន័យផោមថាជាការស្វាគម៍ ចំណែកឯនៅក្នុងប្រទេសចិនប្រសិនបើសិនអ្នកជំនាញខាងហិតផោមនោះ ក៏អាចស្វែងរកការងារបាននូវខាងជំនាញបែបនេះផងដែរដូចច្នេះវាដូចជាមិនសូវចម្លែកពេកទេសម្រាប់អត្ថបទមួយនេះ។

ក្រុមស្រាវជ្រាវមួយក្រុមដែលបានរកឃើញថា ជាទូទៅមនុស្សគ្រប់គ្នាដែលផោមគឺអាចមានល្បឿន ទៅដល់៣ម៉ែត្រក្នុងមួយវិនាទីបើទោះបីជាជាវាមិនអាចទៅដល់ អ្នកនៅក្បែរខ្លួនយើងក្នុងកំឡុងពេល១០ទៅ១៥វិនាទីតំបូង ក៏ដោយហើយសារធាតុដែលមាននៅក្នុងផោមមាននីដ្រូសែន៥៩ភាគរយ ២១អ៊ីដ្រូសែន៩កាបូនឌីអុកស៊ីត៧ភាគរយមេតាន និង៤ភាគរយទៀតអុកស៊ីសែន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top