ប្លែកៗ

ការវិលត្រឡប់ របស់សត្វរៃភ្នែកក្រហម ដែលសម្ងំនៅក្រោមដី អស់១៧ ឆ្នាំ ដោយសារសីតុណ្ហភាព ត្រជាក់មិនសមហេតុផល

អាមេរិក៖ ប្រភេទសត្វល្អិតដែលរំខាន រាប់ពាន់លានក្បាល ត្រូវបានផុសចេញម្តងទៀត បន្ទាប់ពីការសម្ងំលាក់ខ្លួន អស់រយៈពេល១៧ឆ្នាំ នៅក្រោមដី បន្ទាប់ពីអាកាសធាតុត្រជាក់ ដូចខែមីនា-ខែឧសភា ប៉ុន្តែអាចលេចឡើង នៅពេលសីតុណ្ហភាព កើនឡើងនៅសប្តាហ៍ក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អាណានិគម ត្រូវបានគេស្គាល់ថា ជា Brood X រួមមានសត្វល្អិតរាប់ពាន់លាន នៅទូទាំងរដ្ឋចំនួន ១៥ របស់សហរដ្ឋអាមេរិក ហើយត្រូវបានកំណត់បង្ហាញខ្លួន នៅសប្តាហ៍ដំបូងនៃខែឧសភា។ ទោះយ៉ាងណាខែនេះ មានសីតុណ្ហភាពដូចខែមិនា ហើយសត្វរៃភ្នែកក្រហមទាំងនេះ នឹងចាកចេញពីផ្ទះនៅក្រោមដី នៅពេលដីមានសីតុណ្ហភាព ៦៤ អង្សាហ្វារិនហៃ។

អ្នកជំនាញនិយាយថា អាកាសធាតុកក់ក្តៅ នឹងមកដល់នៅសប្តាហ៍ក្រោយ ហើយរំពឹងថា នឹងឃើញសត្វល្អិតចង្រៃ ដើមឈើ ដើម្បីផ្គូរផ្គង និងផលិតសំឡេងរំខាន ដែលអាចវាយលុក ជាសំឡេង១០០ឯតា ។ ភាគអាគ្នេយ៍ មានសីតុណ្ហភាពពី ១០ ទៅ ២៥ ដឺក្រេទាបជាងមធ្យមភាគ នៃរដូវកាលដោយភាគឥសាន បានរងឥទ្ធិពលសីតុណ្ហភាព ទាបជាង ៤០ អង្សានៅពេលព្រឹក។

អ្នកជំនាញវិទូលោក Gene Kritsky បានប្រាប់ទូរទស្សន៍ CNN ថា ការត្រជាក់ខ្លាំង ដែលយើងកំពុងមាននៅទីនេះ នៅកណ្តាលខាងលិច និងនៅបូព៌ា គឺពិតជាកំពុងពន្យារពេល នៃការកើតមានច្រើនបំផុត នៃប្រភេទសត្វរៃ៕ ដោយ៖លី ភីលីព

Most Popular

To Top