ប្លែកៗ

ការហូបការីអាចជួយបង្កើន ចំណង់ផ្លូវភេទរបស់អ្នក៖សម្លការីដែលមានសារធាតុ Fenugreek ច្រើនអាចជួយបង្កើនចំណង់ផ្លូវភេទ

ឥណ្ឌា៖ការសិក្សាស្រាវជ្រាវបានរកឃើញថា សារធាតុ Fenugreek មានពណ៌ដូចល្មៀតជាគ្រឿងទេសទេសធម្មតាដែលកេប្រើប្រាស់សម្រាប់ដាក់ជាមួយនឹងសម្លការីជួយបង្កើនចំណង់ផ្លូវភេទ និងកាត់បន្ថយភាពស្ងួតទ្វារមាសចំពោះស្ត្រីដែលមានសុខភាពល្អនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រាវជ្រាវនៅឥណ្ឌារាយការណ៍ថា Fenugreek ជារុក្ខជាតិដែលគេនិយមប្រើក្នុងម្ហូបឥណ្ឌាជួយបង្កើនចំណង់ផ្លូវភេទដោយកាត់បន្ថយបញ្ហាដូចជាស្ងួតទ្វារមាសចំពោះស្ត្រីមានសុខភាពល្អ។ ក្រុមអ្នកជំនាញបានផ្តល់នូវសារធាតុចម្រាញ់ពីរុក្ខជាតិសរីរាង្គ FenuSMART (FHE) ដល់ស្ត្រីដែលមករដូវចំនួន ២៤ នាក់មានអាយុចន្លោះពី ២០ ទៅ ៤៨ ឆ្នាំ។

បើប្រៀបធៀបទៅនឹងអ្នកដែលមិនទទួលបានការស្រង់ចេញស្ត្រីបានបង្កើនចំណង់ផ្លូវភេទ បន្ថយការឆាប់ខឹង និងបង្កើនអេស្ត្រូឌីយ៉ូលដែលជាអរម៉ូនភេទស្រីសំខាន់។ អេស្ត្រូឌីយ៉ូលដែលជាអរម៉ូនអ៊ឹស្ត្រូសែនជួយកែប្រែចំណង់ផ្លូវភេទចំពោះស្ត្រី និងចូលរួមក្នុងបទបញ្ជានៃវដ្តរដូវបន្តពូជ។

ក្នុងករណីស្ត្រីអស់រដូវ Fenugreek អាចកាត់បន្ថយភាពមិនស្រួលផ្សេងៗដូចជាស្ងួតទ្វារមាស អសមត្ថភាពផ្លូវភេទ ក្តៅខ្លួន បែកញើស រំខានដំណេក ផ្លាស់ប្តូរអារម្មណ៍ និងធ្លាក់ទឹកចិត្ត។ Fenugreek មានសមាសធាតុជីវសាស្ត្រហៅថា Saponins ទំនងជាចូលរួមក្នុងការផលិតអរម៉ូនភេទមួយចំនួនរួមទាំងអរម៉ូនអ៊ឹស្ត្រូសែន និងអរម៉ូនភេទស្រី។

អ្នកជំនាញបានជ្រើសរើសស្ត្រីសរុបចំនួន ៤៨ នាក់សម្រាប់ការស្រាវជ្រាវក្នុងនោះ ២៤ នាក់ត្រូវបានគេផ្តល់ឲ្យ ៥០០ មីលីក្រាមនៃការស្រង់ចេញក្នុងមួយថ្ងៃ និង ២៤ ក្រុមប្រើថ្នាំ placebo ក្នុងចំនួនដូចគ្នាសរុប ៤២ ថ្ងៃ។ អ្នកដែលប្រើ FHE មានភាពប្រសើរឡើង ៤១,៦ ភាគរយចំពោះបញ្ហាផ្លូវភេទ និង ៤០ ភាគរយធ្វើឲ្យឆាប់ខឹង។

នេះប្រៀបធៀបជាមួយនឹងការធ្វើឲ្យប្រសើរឡើងនូវបញ្ហាផ្លូវភេទ ១៨,២ ភាគរយ និងការធ្វើឲ្យប្រសើរឡើង ២០,២ ភាគរយចំពោះការឆាប់ខឹងចំពោះក្រុមប្រើថ្នាំ placebo ៕ ដោយ៖លី ភីលីព

Most Popular

To Top